ចាប់ពីសមត្ថភាពជំរុញដំណេកលុងលក់រហូតដល់ដោះស្រាយបញ្ហាអ័រម៉ូនស្ដ្រេស ការឆ្លៀតឱកាសរួមមេត្រាមានប្រសិទ្ធភាពជាងការក្រេបភេសជ្ជៈសូកូឡាមុនពេលចូលគេង ជាពិសេសអំឡុងពេលអាកាសធាតុក្ដៅស្អុះស្អាប់។
ពិបាកធ្មេញភ្នែកក្នុងបរិយាកាសក្ដៅហៀរទឹកក្លៀកមែនទេ? ជម្រើសដ៏ល្អ អ្នកអាចធ្វើគឺបន្ថែមភាពស្អិតរមួត។ ខណៈវាទំនងជាបរិយាកាសមិនសូវសម សិចបែរជាផ្ដល់អត្ថប្រយោជន៍យ៉ាងក្រាសក្រែលលើសពីសម្រួលដល់ភាពលុងលក់។
យោងតាម ចេមស៍ វីលសុនបានប្រាប់ថា «ការបញ្ចេញអ័រម៉ូននៃស្រឡាញ់» អាចជួយអ្នកមានការសម្រាកស្រួលខ្លួន ជាពិសេស ចំពោះស្ដ្រី កម្រិតអ័រម៉ូន អេស្ដ្រូហ្គេន អាចជួយឱ្យកាន់តែឆាប់លុងលក់ ខណៈសិចក៏អាចប្រឆាំងអារម្មណ៍ស្ដ្រេស និងជួយសន្សំសំចៃអគ្គិសនីផងដែរ។
ផ្ទុយទៅវិញ កង្វះដំណេកអាចបង្កភាពស្មុគស្មាញដល់ជីវិត បន្ទាបចំណង់ផ្លូវភេទសម្រាប់ទាំងបុរស និងស្ដ្រី និងនាំឱ្យបុរសជួបរឿងអកុសលថែមទៀត។ ខាងក្រោមនេះជាគន្លឹះតិចតួចជួយពន្លឿនដំណេក និងភាពស្រស់ស្រាយ។
អ័រម៉ូននៃក្ដីស្រឡាញ់ធ្វើឱ្យអ្នកមានអារម្មណ៍ស្ងប់សុខ
ខណៈលោក វីលសុន និយាយថា សិចអាចស្ទួយបញ្ហាដំណេក បង្កើនអត្រាចង្វាក់បេះដូង និងបញ្ចេញអ័រម៉ូនអានដ្រេណាលីន វានៅមានប្រយោជន៍មួយផ្សេងទៀត។
លោកបានពន្យល់ថា៖ «វាក៏ជួយយើងឱ្យមានអារម្មណ៍កាន់តែជិតស្និទ្ធិ ហើយសម្រេចកាមនាំឱ្យមានការបញ្ចេញអ័រម៉ូនជាច្រើន ដូចជា ប្រូឡាកទីន និងអុកស៊ីតូស៊ីន ជាដើម។ វាធ្វើឱ្យយើងមានអារម្មណ៍ស្រួលខ្លួន និងស្ងប់សុខ ជាទីស្ថានភាពដ៏ល្អបំផុតក្នុងការទទួលទានដំណេកស្កប់»។
ជាក់ស្ដែង អ័រម៉ូន អុកស៊ីតូស៊ីន មានទំនាក់ទំនងជាមួយអត្ថប្រយោជន៍ដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើនចំពោះរាងកាយ រួមមាន ការចងចាំពីកុមារភាពកាន់តែប្រសើរ សម្រួលដល់ការសម្រាលកូន និងបំបៅដោះ ក៏ដូចជាកាត់បន្ថយការប្រើឱសថផងដែរ។
ស្ដ្រីទទួលបានដំណេកស្កប់ពីការជំរុញកំណើនអ័រម៉ូន អេស្ដ្រូហ្គេន ហើយសម្រាប់ស្ដ្រីយ៉ាងពិសេស សិចអាចត្រួសត្រាយផ្លូវឱ្យមានដំណេកយ៉ាងស្រណុកស្រួល។
យោងតាមការសិក្សាមួយចុះផ្សាយក្នុងព្រឹត្ដិបត្រ សុខភាពស្ដ្រី បានបង្ហាញថា កម្រិតអ័រម៉ូន អេស្ដ្រូហ្គេន កើនឡើងក្រោយបញ្ចប់សមរភូមិលើគ្រែ។
វេជ្ជបណ្ឌិតផ្នែកដំណេក មីឆែល ជេ ប្រូស បានសរសេរនៅលើវេបសាយរបស់លោកថា៖ «អ័រម៉ូន អេស្ដ្រូហ្គេន ជួយរាងកាយប្រើប្រាស់អ័រម៉ូន សេរ៉ូតូនីន ដែលផ្ដោតលើអារម្មណ៍ស្រស់ស្រាយ និងសុខុមាលភាពរឹងមាំ ជាពិសេស ជួយដល់បញ្ហាដំណេក។ វាចូលរួមយ៉ាងសំខាន់ចំពោះដំណេក និងឆាប់លុងលក់។ ពេលខ្ញុំជជែកជាមួយអ្នកជំងឺអំពីអ័រម៉ូននេះ ខ្ញុំចាត់ទុកវាជាឱសថទេពជួយដំណេកស្ដ្រី និងសុខុមាលភាពទូទៅ»៕ HR