The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper

ព័ត៌មានថ្មីៗ

News slideshow

Latest news

លោក ស ខេង ស្នើ​ចក្រភព​អង់គ្លេស​គាំទ្រ​បន្ថែម​លើ​ការប្រយុទ្ធប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​

ភ្នំពេញៈ លោក ស ខេង ស្នើ​ចក្រភព​អង់គ្លេស​គាំទ្រ​បន្ថែមទៀត​លើ​ការងារ​ប្រយុទ្ធប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ខណៈ​ធនធានមនុស្សរ​បស់​កងកម្លាំង​នគរបាល​កម្ពុជា​លើ​វិស័យនេះ​នៅមានកម្រិត​នៅឡើយ​។​

ក្រសួង​លើក​ទឹកចិត្ត​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ឱ្យ​ប្រើប្រាស់​យន្តការ​ធានា​ឥណទាន

ភ្នំពេញៈ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​ (CGCC) ​បាន​លើកទឹកចិត្ត​ឱ្យ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រើប្រាស់​នូវ​យន្តការ​ធានា​ឥណទាន ដើម្បី​ជំរុញ​បរិយាប័ន្ន​ហិរញ្ញវត្ថុ និង​អភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម ខណៈ​ការបញ្ចេញ​កម្ចី​ដល់​ក្រុមហ៊ុន​អាជីវកម្ម​ដែល​ខ្វះ​ទ្រព្យ​បញ្ចាំ​ តាមរយៈ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅមាន​កម្រិត​តិចតួច​នៅឡើយ​។

វីដេអូ

ច្រើន​ទៀត

ការនាំចេញ​ឧស្ម័ន​រុស្ស៊ី​តាម​អ៊ុយក្រែន នៅ​តែមាន​បរិមាណ​ច្រើន

បើទោះបី​ភ្លើង​សង្គ្រាម នៅ​អ៊ុយក្រែន ហាក់​ឆេះ​កាន់​តែ​ខ្លាំង​ឡើង​គ្មាន​ស្រាកស្រាន្ត នៅ​រយៈពេល​ចុងក្រោយ​នេះ ប៉ុន្តែ​ការ​ផ្គត់ផ្គង់​ឧស្ម័ន​របស់​រុស្ស៊ី ទៅ​កាន់​អឺរ៉ុប តាមរយៈ​ផ្លូវ​នាំ​ចេញ​សំខាន់ៗ​ឆ្លង​កាត់​អ៊ុយក្រែន​មាន​កម្រិត​ខ្ពស់​នៅឡើយ​។ នេះ​បើ​តាម​

ស្ត្រី​ខ្មែរ​កូន​កាត់​ ៣ សាសន៍​ នាំ​សៀវភៅ និង​សម្ភារ​រៀន​​​ភាសា​ខ្មែរ ទៅ​ក្បែរ​ក្មេង​ជំនាន់ក្រោយ​នៅ​អាមេរិក​

​ជីវិត​កុមារភាព​ក្រីក្រ​លំបាករបស់​កញ្ញា ប្រ៊េនឌី មេយ័រស៍ (Brandy Myers) ត្រូវ​បាន​​កំដរបរិយាកាស​​​ឱ្យ​ស្រាកស្រាន្ត​​ដោយ​បទ​​ចម្រៀង​ខ្មែរនៅទឹកដីសហរដ្ឋ​អាមេរិក។ ការ​ចងចាំង​​ដ៏​ដិត​ដាម​​​នេះ​បាន​ធ្វើ​ឱ្យ​​កញ្ញា ប្រ៊េនឌី ចង់​ចេះ​ភាសា​ខ្មែរ និង​​ជម្នះ​រៀនវា​ខ្លួន​ឯង ទាំងពិបាក​រកសៀវភៅសិក្សា​ និង​​​​គ្មាន​នរណា​ជួយ​បង្រៀន​ទាល់​តែសោះ​។

កម្ពុជាទទួល​បាន​ជោគជ័​យបន្ថែម លើ​ការ​កំណត់​វិញ្ញាសា និង​​​លក់​សិទ្ធិទូរ​ទស្សន៍ ពេល​ធ្វើ​ម្ចាស់​ផ្ទះ​ស៊ី​ហ្គេម ឆ្នាំ​ ២០២៣

ភ្នំពេញៈ មន្រ្តី​ជំនាញ​របស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា អាស៊ី​អាគ្នេយ៍​លើក​ទី​៣២ ឆ្នាំ​ ២០២៣ (CAMSOC) លោក វ៉ាត់ ចំរើន បាន​អះអាង​ថា កម្ពុជា ទទួល​បានជោគ​ជ័យ​បន្ថែម​ទៀត ទៅលើ​ការ​កំណត់​វិញ្ញាសា ដែល​ត្រូវបាន​ដាក់​ឱ្យ ប្រកួត​ក្នុងស៊ី​ហ្គេម ឆ្នាំ​ ២០២៣ ហើយ​ការ​លក់សិទ្ធិ​ទូរទ​ស្សន៍ ក៏​កម្ពុជាទទួលបាន​ការគាំ​ទ្រ​បន្ថែម​ពី​តំណាង​ប្រទេស​ទាំង​អស់​នៅ​អាស៊ាន​ផង​ដែរ​។

លោក Martin Griffiths ថ្លែង​នៅក្នុង​ទិវា​មនុស្សធម៌​​ពិភពលោក​ឆ្នាំនេះ​ថា «​ក្តីសង្ឃឹម ​នៅតែមាន​បន្ត​»

នៅពេល​ដែល​នាវា​ដឹកទំនិញ​ឈ្មោះ​ Razoni ​ធ្វើដំណើរ​ចាកចេញ​ពី​កំពង់ផែ​សមុទ្រ​ខ្មៅ​អូដេសា​របស់​ប្រទេស​អ៊ុយក្រែន​កាលពី​ដើមខែ​នេះ​ជាមួយ​នឹង​ពោត​ជាង​ ២៦ 000 តោន​សម្រាប់​ទីផ្សារ សកលលោក នាវា​នេះ​បាន​ក្លាយជា​​ប្រធាន​បទ​ដែល​ទទួល​ការយកចិត្ត​ទុកដាក់​យ៉ាងខ្លាំង​។

គម្រោង​សាងសង់​ចំនួន ១ ៦៧៩ ត្រូវបាន​អនុម័ត​ក្នុង​រយៈពេល ​៥ ​ខែ​

ភ្នំពេញៈ បើទោះបី​រដ្ឋាភិបាល​បានប្រកាស​បើក​ប្រទេស​ឡើងវិញ​តាំងពី​ខែវិច្ឆិកា ឆ្នាំ​ ២០២១ ​ហើយ​សកម្មភាព​នៃ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ជា​អន្តរជាតិ​របស់​កម្ពុជា​ចាប់ផ្តើម​មាន​សម្ទុះ​ឡើងវិញ​ជា​បន្តបន្ទាប់ ក៏​វិស័យ​សំ​​ណង់​មិនទាន់មាន​សញ្ញា​វិជ្ជមាន​នោះទេ​ក្នុង​រយៈពេល ៥​ ខែ​ដើមឆ្នាំ​ ២០២២ នេះ ដោយ​ចំនួន​គម្រោង​សាងសង់​ដែល​ទទួលបាន​ការអនុញ្ញាត​ឱ្យ​សាងសង់​បន្ត​ធ្លាក់ចុះ​ជិត ១០​ ភាគរយ​

៣ ​ទស​វត្សរ៍​នៃ​ខួប​របស់​កា​សែត​ ភ្នំពេញ ប៉ុស្តិ៍ និង​ដំណើរ​បន្ត​ឆ្ពោះ​ទៅ​មុខ

នៅ​ថ្ងៃ​នេះ​កាល​ពី ​៣០​ ឆ្នាំ​មុន កាសែត ​​ភ្នំពេញ​ ប៉ុស្តិ៍​ ត្រូវ​បាន​បង្កើត​ឡើង។​ ៣​ ទស​វត្សរ៍​ក្រោយ​មក កាសែត​​មួយ​នេះ​នៅ​តែ​បន្ត​ផ្តល់​ជូន​ព័ត៌មាន​ប្រ​កប​ដោយ​គុណ​ភាព​ និង​បាន​រួម​ចំ​ណែក​យ៉ាង​ច្រើន​ដល់​ការកសាង​សង្គម​ជាតិ និង​ជួយ​ពង្រឹង​វិជ្ជា​ជីវៈនៅ​ក្នុង​វិ​ស័យ​មួយ​នេះ។