The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper

Latest news

ជនជាតិដើម​ប្ដឹង​មន្ត្រី ជុំវិញ​ការបណ្ដោយ​ឲ្យ​មាន​ការកាន់កាប់​ដី​រដ្ឋ

មណ្ឌលគិរីៈ ក្រុម​ជនជាតិដើម​ភាគតិច​ព្នង និង​មន្ត្រី​សង្គម​ស៊ីវិល​បាន​ដាក់​បណ្ដឹង​បរិហារ​ប្រធាន​ដែនជម្រក​សត្វព្រៃ​កែវសីមា​ទៅ​កាន់​តុលាការ​ខេត្ត​មណ្ឌលគិរី ដោយ​ចោទ​ពី​បទ​មិន​ទប់ស្កាត់​ការចូល​កាន់កាប់​ដោយ​ខុសច្បាប់​ដីព្រៃ​ក្នុង​ដែនជម្រក​សត្វព្រៃ និង​មាន​ការទិញ​លក់​ដី​ទីនោះ ប៉ុន្តែ​ករណី​នេះ​ត្រូវ​បាន​មន្ត្រី​បដិសេធ​។

អាជ្ញាធរ​ហុងកុង​ នឹង​បើក​អាកាសយានដ្ឋាន​ឡើងវិញ​នៅ​ដើម​ខែ​ក្រោយ

ក្រុងហុងកុងៈ អាជ្ញាធរ​ទីក្រុង​ហុងកុង​នឹង​បើក​ឲ្យ​ដំណើរការ​ផ្នែក​ខ្លះ​សម្រាប់​បម្រើ​សេវាកម្ម​អ្នកដំណើរ​តាមផ្លូវ​អាកាស​ដែល​ឆ្លងកាត់​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​របស់​ខ្លួន​ចាប់ពី​ថ្ងៃទី​ ១ ​មិថុនា ស្របពេល​ទីក្រុង​មជ្ឈមណ្ឌល​ធុរកិច្ច​នេះ​បាន​បើក​ឲ្យ​ធ្វើ​ចរាចរណ៍​វិញ​ជា​បណ្តើរៗ​។

វីដេអូ

ច្រើន​ទៀត

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស៖ ការ​ដុត​បំផ្លាញ​ភូមិ​នៅ​​​មី​យ៉ាន់ម៉ា​​ បង្ក​ឡើង​​ដោយ​​យោធា​

ក្រុង​យ៉ាំងហ្គោន៖ ​ក្រុម​សិទ្ធិ​មនុស្ស ​(HRW) បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ផ្ទះ​យ៉ាង​តិច ​២០០ ​ខ្នង​ និង​អគារ​ជា​ច្រើន​ផ្សេង​ទៀត​ ត្រូវ​បាន​បំផ្លាញ​ដោយសារ​ភ្លើង​ឆេះ​ នៅ​ក្នុង​រដ្ឋ​មាន​ជម្លោះ​មួយ​ នៅ​ក្នុង​ប្រទេស​មីយ៉ាន់​ម៉ា​ នៅ​ក្នុង​ឧប្បត្តិហេតុ​មួយ​ ដែល​បាន ​«​បង្ក​ឡើង»​ ដោយសារ​ការ​វាយ​ប្រហារ​របស់​យោធា​ពី​មុន​ ទៅ​លើ​ភូមិ​ជា​ច្រើន​នៅ​ទីនោះ​។​

តារា​ង់គ្លេស​អន្ដរាគមន៍​ជួយ​បេក្ខជន​សិង្ហបុរី​ ឲ្យ​ឈ្នះ​ប្រាក់​រង្វាន់​ឆ្លើយ​សំណួរ​​ ៧ ០០០ ដុល្លារ

ក្រុង​សិង្ហបុរី : ​អ្នក​​ប្រកួត​សំណួរ​ចម្លើយ​របស់​សិង្ហបុរី​ ត្រូវ​បាន​ផ្ដល់​រង្វាន់​ជា​សាច់​ប្រាក់​ ក្រោយ​មាន​ជម្លោះ​​ជាមួយ​ស្ថានីយ​វិទ្យុ​ លើ​ការ​បញ្ចេញ​សំឡេង​ហៅ​ឈ្មោះ​ តូនី ហាដល

Rangers ព្រមព្រៀង​ទិញ​កូន​ប្រុសរបស់​ Gheorghe Hagi

ក្រុង​ក្លាសស្គូ: ក្រុម Rangers បាន​ឈាន​ដល់​កិច្ចសន្យាយក​កីឡាករ​ Ianis Hagi ជាផ្លូវការ​ហើយ ក្រោយ​មាន​​លក្ខខណ្ឌ ដែល​បាន​ព្រមព្រៀង​ជាមួយ​ក្រុម KRC Genk របស់​បែលហ្ស៊ិក ក្នុង​ទិញយក​ខ្សែ​បម្រើ​ស្លាប​។ នេះ​បើតាម​ក្លិប​នៅ​ក្រប​ខ័ណ្ឌ Premiership របស់​ស្កុតឡេន បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​។​

គួរ​ពង្រីក​ពលកម្ម​បន្ថែម​លើ​វិស័យ​កសិកម្ម​ ក្នុង​ពេល​វិបត្តិ​កូវីដ ​១៩

ចាប់តាំងពី​ជំងឺ​កូវីដ​ ១៩ (COVID-19) ​បាន​រីករាលដាល​ពាសពេញ​ផ្ទៃ​ពិភពលោក អង្គការ​សុខភាព​ពិភពលោក​បាន​ប្រកាស​ថា ជំងឺ​រាតត្បាត​ជា​សកល​មួយ​នេះ មាន​អ្នក​បន្ត​ឆ្លង​កើនឡើង​រហូត​ដល់​ជាង​ ៥,៦ ​លាន​នាក់ អ្នកស្លាប់​មាន​ជាង​ ៣៥ ​ម៉ឺន​នាក់​គិត​ត្រឹម​ថ្ងៃទី​ ២៧ ឧសភា​ ២០២០​។

អចលនទ្រព្យ​តម្លៃ​ខ្ពស់​នៅ​សិង្ហបុរី និង​អូស្ត្រាលី​ ​កំពុង​ជា​ទីពេញនិយម​សម្រាប់​អ្នកមាន​ទ្រព្យសម្បត្តិ​នៅ​ចិន

ក្រុងប៉េកាំងៈ ក្រុម​វិនិយោគិន​ជនជាតិ​ចិន​ដែល​មាន​ទ្រព្យ​ច្រើន​កំពុង​នាំគ្នា​ស្វែងរក​អចលនទ្រព្យ​ប្រណីតៗ​ជា​កន្លែង​លាក់ខ្លួន​ដ៏ល្អ​ពី​ការធ្លាក់ចុះ​សេដ្ឋកិច្ច ដែល​បណ្តាល​មកពី​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩​។

ក្រុមហ៊ុន​ម៉ារីយ៉ត​អន្តរជាតិ​ គោរព​ដល់​ក្រុមគ្រូពេទ្យ​ជួរមុខ​ ជាមួយ​នឹង​​ការដឹងគុណ​ដល់​អ្នក​គ្រូពេទ្យ​ទាំងអស់ នៅក្នុង​ទិវា​មាតា​ពិភពលោក

ក្រុមហ៊ុន​ម៉ារីយ៉ត​អន្តរជាតិ​បាន​ចាប់ផ្តើម​ «​យុទ្ធនាការ​ជូនអំណោយ​ក្នុង​ទិវា​មាតា​ពិភពលោក​» ដើម្បី​ទទួល​ស្គាល់ និង​កោតសរសើរ​ដល់​គ្រូពេទ្យ និង​បុគ្គលិក​សេវាកម្ម​ទាំងអស់ ជាពិសេស​អ្នកគ្រូពេទ្យ​ជួរមុខ