ភ្នំពេញ៖ មនុស្សពីរនាក់ទៀតបានទទួលមរណភាព ដោយសារជំងឺកូវីដ១៩ ក្នុងនោះអ្នកជំងឺម្នាក់បានស្លាប់មុនពេលចូលដល់មន្ទីរពេទ្យហ្លួងម៉ែ និងម្នាក់ទៀតស្លាប់នៅគេហដ្ឋាន។
ភ្នំពេញ៖ ដោយសារវិបត្តិជំងឺកូវីដ ១៩ បានធ្វើឲ្យចំណូលរបស់គ្រឹះស្ថានអង្គរពីការលក់សំបុត្រចូលទស្សនាឧទ្យានអង្គរក្នុងត្រីមាសទី១ឆ្នាំ ២០២១ ធ្លាក់ចុះស្ទើរ ១០០ ភាគរយ បើធៀបនឹងត្រីមាសទី១ ឆ្នាំមុន។ នេះបើយោងតាមទិន្នន័យពីគ្រឹះស្ថានអង្គរ។
លោកប្រធានាធិបតីអាមេរិក ចូ បៃដិន កាលពីថ្ងៃពុធ បានផ្តល់ជំនួយដល់ប៉ាឡេស្ទីននូវទឹកប្រាក់ ២៣៥ លានដុល្លារ ដោយនាំឱ្យមានការរិះគន់ពីសម្ព័ន្ធអ៊ីស្រាអែល ខណៈដែលលោកបានសន្យាជំរុញឱ្យមានដំណោះស្រាយរដ្ឋ ២។
ក្រុងបាងកក៖ កងជ្រមុជទឹកសង្គ្រោះបានរំដោះព្រះសង្ឃព្រះពុទ្ធសាសនាកំពុងធ្វើសមាធិពីល្អាងធំលេចទឹកក្នុងប្រទេសថៃ ក្រោយហេតុការណ៍ធ្លាប់កើតឡើងចំពោះក្រុមបាល់ទាត់វ័យក្មេងក្នុងឆ្នាំ ២០១៨។
ភ្នំពេញ៖ អ្នកប្រដាល់មានបទពិសោធថ្មីក្នុងរយៈពេលត្រឹម ៣ ឆ្នាំ ឡុង បេនលឿន របស់ក្លិបសាលវ័ន្តកីឡា ត្រូវបានដាក់ឱ្យជួបជើងខ្លាំងសម្បូរល្បិច ផល សោភ័ណ្ឌ ក្នុងទម្ងន់ ៦៥ គីឡូក្រាម នៅលើសង្វៀនបាយ័នស្ទឹងមានជ័យ នាថ្ងៃសុក្រនេះ ខណៈជំនួបជាលើកដំបូងរបស់អ្នកទាំង ២ នេះ
ជំងឺកូវីដ ១៩ គឺជាជំងឺឆ្លងដ៏កាចសាហាវដែលបាននិងកំពុងពិសោធអំពីការជឿជាក់របស់ប្រជាពលរដ្ឋខ្មែរមកលើភាពស្មោះត្រង់ និងភាពអំណត់របស់រាជរដ្ឋាភិបាល។
សិង្ហបុរីៈ ការស្ទង់មតិមួយដែលចេញផ្សាយកាលពីថ្ងៃពុធ ទី ៧ ខែមេសាបានបង្ហាញថា សតិអារម្មណ៍អាជីវកម្មក្នុងចំណោមសហគ្រាសធុនតូច និងមធ្យម (SME) បានឈានដល់កម្រិតខ្ពស់បំផុតចាប់តាំងពីមានការរាតត្បាតជំងឺកូវីដ១៩ បានផ្ទុះឡើង ដោយក្រុមហ៊ុនជាច្រើនកំពុងសម្លឹងមើលទៅក្នុងអនាគតលើសពីការរស់រានដើម្បីចាប់យកឱកាសថ្មីៗ។
សូមជម្រាបសួរ! ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានប្រារព្ធពិធីបុណ្យជាតិជប៉ុនជាមួយលោកអ្នកទាំងអស់គ្នានៅកម្ពុជាសាជាថ្មីម្តងទៀតនៅឆ្នាំនេះ ទោះបីជាក្នុងសា្ថនភាពមិនអំណោយផលដែលយើងត្រូវចៀសវាងការជួបជុំដោយផ្ទាល់ ឬការប្រមូលផ្តុំក្នុងទ្រង់ទ្រាយធំយ៉ាងណាក៏ដោយ។
ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នឹងចាក់វ៉ាក់សាំងដល់បុគ្គលិករបស់ខ្លួនប្រមាណ ៣ ០០០ នាក់ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលត្រូវបានអនុវត្តដោយក្រសួងសុខាភិបាល។ ការចាក់វ៉ា