ភ្នំពេញៈ ក្រសួងការបរទេសកម្ពុជា បានអះអាងថា ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាល្លឺម៉ង់ទទួលបានលទ្ធផលផ្លែផ្កា ហើយប្រទេសទាំង២មានក្ដីសង្ឃឹមថា ទំនាក់ទំនង «ដ៏ល្អ» នេះនឹងត្រូវបានថែរក្សា និងពង្រឹងថែមទៀត។
ធនាគារអេស៊ីលីដាដែលជាធនាគារគ្រប់គ្រងដោយវិនិយោគិនក្នុងស្រុកបានរាយការណ៍ កំណើនដ៏រឹងមាំ តាមរយៈការទូទាត់តាមប្រព័ន្ធឌីជីថល និងអេឡិចត្រូនិក ខណៈដែលថ្មីៗនេះធនាគារមួយនេះ បានដាក់ឱ្យដំណើរការជាផ្លូវការនូវមុខងារថ្មីនៃកម្មវិធីទូរស័ព្ទរបស់ខ្លួនដែលមានឈ្មោះថា Pay Me ដែលធ្វើឱ្យវាកាន់តែងាយស្រួល និងរហ័សជាងមុនសម្រាប់ប្រតិបត្តិការឌីជីថលណាមួយ។
ស្របពេលដែលសង្គ្រាមនៅប្រទេសអ៊ុយក្រែន ដែលស្ថិតនៅភាគខាងកើតអឺរ៉ុប កំពុងអូសបន្លាយពេល ហើយរកថ្ងៃបញ្ចប់មិនឃើញនោះ ប្រទេសអេស្ប៉ាញដែលស្ថិតនៅភាគខាងត្បូងនៃទ្វីបអឺរ៉ុបក៏កំពុងតែក្រពុលមុខនឹងវិបត្តិជនភៀសខ្លួនពីតំបន់អាហ្វ្រិក ហើយអំពាវនាវឱ្យអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ថា ណាតូ (NATO) បង្កើនសន្តិសុខនៅភាគខាងត្បូង។
បាត់ដំបងៈ បុរសអ្នកសិល្បៈ អាយុ ៤១ ឆ្នាំ ប៉ោយ ឈុនលី ក្រោយវិលត្រឡប់ពីរៀនជំនាញសិល្បៈភាពយន្តនៅប្រទេសបារាំងក្នុងឆ្នាំ ២០១៤ និងបានប្រឡូកអាជីពសិល្បៈបែបចម្រុះដូចជា ធ្វើជាគ្រូបង្រៀនគំនូរ និងគំនូរជីវចល នៅសាលាហ្វារពន្លឺសិល្បៈ គួបផ្សំនឹងកង្វះខាតធនធានផ្ទាល់ខ្លួននោះ ទើបជំនាញជាក្តីស្រឡាញ់ធំលើវិស័យភាពយន្តត្រូវដំអក់ ហើយបន្តសន្សំចិត្តរហូតជាង ១០ ឆ្នាំ ទើបអាចចាប់ផ្តើមជំហ៊ានដំបូងនាពេលនេះ។
ភ្នំពេញ៖ លោកអគ្គស្នងការនគរបាលជាតិ នេត សាវឿន បានជំរុញឱ្យគ្រប់ផ្នែក នៅក្នុងសហព័ន្ធកីឡាបាល់ទះកម្ពុជា ត្រូវខិតខំប្រឹងប្រែងរួមគ្នា និងប្តេជ្ញាចិត្ត រក្សាឱ្យបាននូវមោទនភាពជូនជាតិ គឺការដណ្តើមឱ្យបានមេដាយមាស ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម ជាប្រវត្តិសាស្ត្រ លើកដំបូង ឆ្នាំ ២០២៣។
កាលពី ៥០ ឆ្នាំមុននៅថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ១៩៧២ តំណាងរដ្ឋាភិបាលជាង ១០០ រូប បានជួបប្រជុំគ្នានៅក្នុងទីក្រុងស្តុកខុម (ប្រទេសស៊ុយអែត) ដើម្បីចូលរួមក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីបរិស្ថានមនុស្ស ដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថា ជាកិច្ចប្រជុំអន្តរជាតិលើកដំបូងបង្អស់ផ្តោតលើបញ្ហាបរិស្ថាន។
ភ្នំពេញៈ ក្រុមអ្នកជំនាញក្នុងវិស័យអចលនទ្រព្យបាននិយាយថា សន្ទស្សន៍តម្លៃលំនៅឋាន (Residential Property Price Index=RPPI) ដែលទើបត្រូវបានរដ្ឋាភិបាលប្រកាសដាក់ឱ្យដំណើរការពីដើមសប្តាហ៍នេះនឹងជួយឱ្យកម្ពុជាអាចគ្រប់គ្រងការកើនតម្លៃលំនៅឋានមានមួយកម្រិត ហើយក៏អាចជួយប្រជាជនឱ្យមានលទ្ធភាពមានលំនៅឋានផ្ទាល់ខ្លួនផងដែរ។
១ ទសវត្សរ៍កន្លងមកនេះ ចាប់តាំងពីផ្សារមូលបត្រកម្ពុជា (ផ.ម.ក) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១២ យើងបានចូលរួមយ៉ាងសកម្ម ក្នុងការពង្រឹងទីផ្សារមូលបត្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ហើយក្នុងរយៈពេល ១ទសវត្សរ៍កន្លងមកនេះ យើងបានសម្រេចនូវសមិទ្ធផលជាច្រើន ដែលសមិទ្ធផលទាំងនេះផ្តល់ជាឧត្តមប្រយោជន៍ដល់ក្រុមហ៊ុន និងវិនិយោគិន
ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិដំបូងបង្អស់នៅកម្ពុជាកាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២២ បានប្រារព្ធពិធីអបអរខួបគម្រប់ ១០ ឆ្នាំនៅកម្ពុជា ក្