ភ្នំពេញៈ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡាកាល ពីម្សិលមិញបានចាត់វិធានការដល់អង្គភាពក្រោមឱវាទក្រសួងអប់រំ គ្រប់លំដាប់ថ្នាក់ផ្អាករាល់បេសកកម្មក្នុងប្រទេស ហើយកិច្ចប្រជុំ សិក្ខាសាលា វគ្គបំប៉ន និងវគ្គបណ្ដុះបណ្ដាលទាំងអស់ត្រូវធ្វើតាមអនឡាញរយៈពេល ២ សប្ដាហ៍ ចាប់ពីថ្ងៃទី ២៤ ខែកុម្ភៈ តទៅ។
ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរំពឹងថា កសិដ្ឋានដាំស្វាយកម្ពុជាចំនួន ៣០ និងរោងចក្រប្រព្រឹត្តិកម្មសម្លាប់ពងរុយចោះផ្លែស្វាយចំនួន ៤ នឹងត្រូវប្រទេសចិនពិនិត្យ និងអនុញ្ញាតឱ្យនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន។
សហភាពអឺរ៉ុបគ្រោងដាក់ទណ្ឌកម្មទៅលើប្រទេសមីយ៉ាន់ម៉ា ខណៈដែលការតវ៉ានៅតែបន្តកើតមានឡើងក្នុងប្រទេស។
ភ្នំពេញ៖ ក្រោយពីការប្រកួតបវរកញ្ញាភេទទី៣ កម្ពុជា ឆ្នាំ ២០២០ (Miss Queen Cambodia 2020) ទទួលបានជោគជ័យនៃដំណាក់កាលប្រកួតនៅក្នុងប្រទេស ដែលបញ្ចប់កាលពីចុងសប្តាហ៍មុននេះ រកឃើញជយលាភីកំពូលទាំង ៥ (Top5) ដោយម្ចាស់មកុដបានទៅលើកញ្ញាឯកភេទទី៣ ឈ្មោះកញ្ញា សុខ ប៉ូលីន ហៅ Sai Fhon។
ភ្នំពេញ៖ លោកស្រី ប៉ែន ស្រីមុំ ប្រធានស្តីទីសមាគម Cambodia Cycling Academy (CCA) ដែលខកខានច្រើនលើកក្នុងការនាំអត្តពលិកជម្រើសជាតិកីឡាទោចក្រយានកម្ពុជាចំនួន ៣ នាក់ ទៅហ្វឹកហាត់នៅប្រទេសបារាំង ត្រៀមការប្រកួតលក្ខណៈអន្តរជាតិនានា ជាពិសេសការប្រកួតស៊ីហ្គេមលើកទី៣១ ឆ្នាំ ២០២១ នៅប្រទេសវៀតណាម
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ចប់សេចក្តីព្រាងច្បាប់ស្តីពីការវិនិយោគ ដែលត្រូវបានគេទន្ទឹងរង់ចាំជាយូរមកហើយ។ សេចក្តីព្រាងនេះនឹងត្រូវបញ្ជូនទៅគណៈកម្មាធិការគោលនយោបាយ សេដ្ឋកិច្ច និងហិរញ្ញវត្ថុមុននឹងដាក់ជូនទីស្តីការគណៈរដ្ឋមន្ត្រី និងអង្គនីតិបញ្ញត្តិពិនិត្យពិភាក្សា។
ភ្នំពេញៈ តម្រូវការ និងតម្លៃឃ្លាំងជួលដើមឆ្នាំ ២០២១ នេះបានរក្សាភាពប្រហាក់ប្រហែល ឆ្នាំ ២០២០ ខណៈយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ របស់ប្រទេសជាច្រើនលើពិភពលោករួមទាំងកម្ពុជាកំពុងផ្តល់ពន្លឺជាវិជ្ជមានសម្រាប់ទីផ្សារនេះ។
សូមជម្រាបសួរ! ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានប្រារព្ធពិធីបុណ្យជាតិជប៉ុនជាមួយលោកអ្នកទាំងអស់គ្នានៅកម្ពុជាសាជាថ្មីម្តងទៀតនៅឆ្នាំនេះ ទោះបីជាក្នុងសា្ថនភាពមិនអំណោយផលដែលយើងត្រូវចៀសវាងការជួបជុំដោយផ្ទាល់ ឬការប្រមូលផ្តុំក្នុងទ្រង់ទ្រាយធំយ៉ាងណាក៏ដោយ។
ក្រុមហ៊ុន AgriON Cambodia ត្រូវបានសម្ពោធជាផ្លូវការកាលពីនៅថ្ងៃទី ១៧ ខែកុម្ភៈកន្លងទៅ ក្នុងគោលបំណងលើកកម្ពស់ការធ្វើកសិកម្មប្រកបដោយប្រសិទ្ធភាពដោយប្រើប្រាស់កម្មវិធី (apps) របស់ខ្លួន។