ភ្នំពេញៈ វ៉ាក់សាំងកូវីដ ១៩ ដែលរដ្ឋាភិបាលចិនផ្តល់ជូនដល់អាស៊ានចំនួន ២ លានដូស សម្រាប់មីយ៉ាន់ម៉ា នាទីក្រុងយ៉ាំងហ្គោន នឹងត្រូវធ្វើការចាក់ជូនប្រជាពលរដ្ឋក្នុងប្រទេសមីយ៉ាន់ម៉ា ជាពិសេសនៅតំបន់ដែលពិបាកទៅដល់ ក្រោមយន្តការ ៥០:៥០ នៃក្របខ័ណ្ឌចាក់វ៉ាក់សាំងរួមគ្នា របស់ក្រសួងសុខាភិបាល និងដៃគូដែលត្រូវបានផ្តួចផ្តើមឡើងដោយកម្ពុជា។
ភ្នំពេញ: មន្ត្រីជាន់ខ្ពស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) និងវិស័យឯកជនបានឱ្យដឹងថា វិនិយោគិនរោងចក្រកាត់ដេរ និងសហគមន៍ធុរកិច្ចភាគច្រើនមិនបានប្រើប្រាស់ និងយល់ច្បាស់ពីអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលបានចូលជាធរមានតាំងពីដើមខែមករា ឆ្នាំ ២០២២ នោះទេ។
ទីបំផុតប្រទេសតួកគីបានយល់ព្រមលើកសិទ្ធិវេតូ ដែលបដិសេធសម្រាប់បេក្ខភាពរបស់ប្រទេសស៊ុយអែត និងហ្វាំងឡង់ចូលជាសមាជិករបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ដែលហៅកាត់ថា «ណាតូ» ក្រោយប្រទេសទាំង ៣ សម្រេចបានកិច្ចព្រមព្រៀងរួម ១ ដើម្បីប្រឆាំងការគំរាមកំហែងផ្នែកសន្តិសុខ។
ភ្នំពេញៈ វិស័យអក្សរសិល្ប៍ខ្មែរ ធ្លាប់មានប្រវត្តិយូរលង់តាំងពីបុរាណកាល រហូតមកដល់ទសវត្សរ៍ទី៧០ និងបានងើបឡើងវិញ បន្ទាប់ពីសម័យខ្មែរក្រហម ដែលគេឃើញថា នាពេលបច្ចុប្បន្ននេះ ស្នាដៃនិពន្ធ ឱកាសនិងគុណតម្លៃរបស់អ្នកនិពន្ធ និងវិស័យបោះពុម្ព មានការរីកចម្រើនគួរឱ្យកត់សម្គាល់។
ភ្នំពេញៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើឱ្យភាគីជប៉ុន ជួយដល់វិស័យកីឡាយូដូ នៅកម្ពុជា ដើម្បីជំរុញឱ្យប្រភេទកីឡាមួយនេះ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការឈានទៅធ្វើម្ចាស់ផ្ទះ ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣។
កាលពី ៥០ ឆ្នាំមុននៅថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ១៩៧២ តំណាងរដ្ឋាភិបាលជាង ១០០ រូប បានជួបប្រជុំគ្នានៅក្នុងទីក្រុងស្តុកខុម (ប្រទេសស៊ុយអែត) ដើម្បីចូលរួមក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីបរិស្ថានមនុស្ស ដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថា ជាកិច្ចប្រជុំអន្តរជាតិលើកដំបូងបង្អស់ផ្តោតលើបញ្ហាបរិស្ថាន។
ភ្នំពេញៈ ក្រុមអ្នកជំនាញក្នុងវិស័យអចលនទ្រព្យបាននិយាយថា សន្ទស្សន៍តម្លៃលំនៅឋាន (Residential Property Price Index=RPPI) ដែលទើបត្រូវបានរដ្ឋាភិបាលប្រកាសដាក់ឱ្យដំណើរការពីដើមសប្តាហ៍នេះនឹងជួយឱ្យកម្ពុជាអាចគ្រប់គ្រងការកើនតម្លៃលំនៅឋានមានមួយកម្រិត ហើយក៏អាចជួយប្រជាជនឱ្យមានលទ្ធភាពមានលំនៅឋានផ្ទាល់ខ្លួនផងដែរ។
១ ទសវត្សរ៍កន្លងមកនេះ ចាប់តាំងពីផ្សារមូលបត្រកម្ពុជា (ផ.ម.ក) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១២ យើងបានចូលរួមយ៉ាងសកម្ម ក្នុងការពង្រឹងទីផ្សារមូលបត្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ហើយក្នុងរយៈពេល ១ទសវត្សរ៍កន្លងមកនេះ យើងបានសម្រេចនូវសមិទ្ធផលជាច្រើន ដែលសមិទ្ធផលទាំងនេះផ្តល់ជាឧត្តមប្រយោជន៍ដល់ក្រុមហ៊ុន និងវិនិយោគិន
ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិដំបូងបង្អស់នៅកម្ពុជាកាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២២ បានប្រារព្ធពិធីអបអរខួបគម្រប់ ១០ ឆ្នាំនៅកម្ពុជា ក្