គណៈកម្មការ​សុខាភិបាល​ជាតិ​ទីក្រុងប៉េកាំង​ បាននិយាយ​កាលពី​ថ្ងៃអង្គារ​ថា​ បុរស​អាយុ ៤១ ​ឆ្នាំ​ម្នាក់​ នៅ​ខេត្ត ​Jiangsu ភាគខាង​កើត​ប្រទេសចិន ​ត្រូវបាន​គេរាយការណ៍​ថា​បាន​ឆ្លង​ វីរុស​ផ្តាសាយ​បក្សី​ដ៏​កម្រ​មួយ​ ដែល​គេស្គាល់​ថា H10N3។

ប្រភេទផ្សេងគ្នា​នៃ​ជំងឺផ្តា​សាយបក្សី​មាន​វត្តមាន​នៅ​ក្នុងប្រទេសចិន​ ហើយខ្លះ​ឆ្លងរាលដាល​ដល់​មនុស្ស​ជា​ញឹក​ញាប់​ ជា​ពិសេស​អ្នកដែល​ប៉ះពាល់​ផ្ទាល់​​ជាមួយប​សុបក្សី​។ មិនមានការ​ចង្អុលណា​មួយ​ បង្ហាញ​ថា​វីរុស​ H10N3 ​អាច​រាលដាល​យ៉ាង​ងាយ​ស្រួល​ទៅ​កាន់​មនុស្ស​ឡើយ​។

គណៈកម្មការ​សុខាភិបាល​មិន​បាន​បញ្ជាក់​ពី​ស្ថាន​ភាព​បុរស​នោះ​ឆ្លង ​ដោយរបៀប​ណា​ឡើយ​។​ ប៉ុន្តែ​បច្ចុប្បន្ន​ លោក​មាន​ស្ថាន​ភាពធូរ​ស្បើយ​ ហើយ​ក៏​មិន​មាន​ការ​រាយ​ការណ៍​ពី​ករណី​ឆ្លង​ណាផ្សេង​ទៀត​ដែរ។

ប្រភពដដែល​បន្តថា វីរុស​ H10N3 ​គឺជា​ភ្នាក់ងារ​បង្កជំងឺទាប​ដែលមាន​ន័យថា​វា​មិន​បណ្តាល​ឱ្យ​មាន​ជំងឺ​ធ្ងន់​ធ្ង​រនៅក្នុង​បសុបក្សី​ហើយ​ទំនងជា​មិនបណ្តាល​ឱ្យមាន​ការ​ផ្ទុះ​ទ្រង់ទ្រាយធំ​ទេ​៕