ជើងហោះ​ហើរ​របស់​ Delta Air​ ពីទី​ក្រុង Los Angeles ទៅ Nashville បាន​ធ្វើការ​ចុះ​ចត​ជា​បន្ទាន់​នៅទី​ក្រុង Albuquerque ​នៃរដ្ឋ​ New Mexico ដោយ​បុរស​ម្នាក់ត្រូវ​បាន​បណ្តេញ​ចេញពី​ជើង​ហោះហើរនោះ​។

អ្នកដំណើរ​នៅលើជើង​ហោះហើរ​នោះបាន​ព្យាយាម​ចូលទៅ​ក្នុង​កាប៊ីន​យន្ដហោះ​រហូត​ដល់​អ្នកដំណើរ​ម្នាក់ទៀត​ និង​សមាជិក​នៃ​ក្រុម​អាកាសយា​និក​បាន​ឃាត់គាត់។​ គាត់​បានស្រែក​ម្តងហើយ​ម្តងទៀត​ថា​ ឱ្យ​បញ្ឈប់ការ​ធ្វើ​ដំណើរ​របស់​យន្ដហោះនេះ​។

នៅក្នុង​សេចក្តីថ្លែង​ការណ៍មួយ​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​ ក្រុមហ៊ុន Delta​ បាន​ថ្លែង​អំណរគុណ​ចំពោះ​ក្រុម​បុគ្គលិក និង​អ្នកដំណើរ​ចំពោះ​ការ​ជួយ​សម្រួលបញ្ហានេះ។ ​យន្តហោះ​បាន​ចុះចត​ទៅដល់​គោលដៅ​ដោយគ្មាន​បញ្ហា ហើយ​អ្នកដំណើរ​ដែលបង្ក​រឿងនោះ​ត្រូវបាន​បណ្តេញចេញ​៕