កាល​ពី​ថ្ងៃ​សុក្រ​ ទី ៤​ មិថុនា​ និយតករ​សុខភាព​ប្រេស៊ីល​ Anvisa បាន​បោះឆ្នោត​អនុម័ត​ការ​នាំចូល​ថ្នាំ​វ៉ាក់សាំង​កូវីដ ១៩​ របស់​រុស្ស៊ី Sputnik​ V និង​វ៉ាក់សាំង​ Covaxin​ របស់​ប្រទេស​ឥណ្ឌា​។

ការ​បោះឆ្នោត​ដោយ​ក្រុមប្រឹក្សា​ភិបាល​របស់​ Anvisa អនុវត្ត​តាម​សេចក្តី​សម្រេច​កាល​ពី​ខែ​មេសា​ ដើម្បី​បដិសេធ​សំណើ​របស់​រដ្ឋ​ប្រេស៊ីល​​សម្រាប់​ Sputnik V ដោយសារ​តែ​កង្វះ​ទិន្នន័យ​ដែល​ធានា​សុវត្ថិភាព​គុណភាព​ និង​ប្រសិទ្ធភាព។

នៅ​ក្នុង​​ខែ​មីនា ​ប្រេស៊ីល​បាន​បដិសេធ​ Covaxin ​មិន​ប្រើប្រាស់​វ៉ាក់សាំង​នេះ ​ព្រោះ​មិន​​ឆ្លើយ​តប​នឹង​ស្តង់ដា​ផលិតកម្ម​របស់​ Anvisa៕