កាល​ពីខែមេសា ​ឆ្នាំ ២០២០១ ​នៅទី​ក្រុងដេលី ​ប្រទេស​ឥណ្ឌា​ មាន​អ្នក​វិជ្ជមានកូវីដ ​១៩ ចំនួន ៦ នាក់​ បាន​ស្លាប់នៅ​មន្ទីរពេទ្យ​ដោយមិនមាន​គ្រូពេទ្យ​ និងបុគ្គលិក​ពេទ្យ​ព្យាបាល។ នេះបើ​យោងតាម​សារព័ត៌មាន ​BBC។

ខ្សែវីដេអូ​មួយ​បានបង្ហោះ​នៅលើ​បណ្តាញអ៊ីនធឺណិត​ បាន​ធ្វើឱ្យ​មាន​ការ​ចាប់អារម្មណ៍​ពីបណ្តា​អ្នក​ប្រើប្រាស់​ប្រព័ន្ធអ៊ីនធឺណិត​ ដែលវីដេអូ​នេះ​ត្រូវបាន​ថតនៅ​យប់ថ្ងៃទី ៣០​ខែមេសា​ នៅឯមណ្ឌល​ថែទាំ​នៅមន្ទីរ​ពេទ្យ ​Kriti ក្នុង Gurugram ​ជាយក្រុង​ដេលី​។

សាច់ញាតិ​របស់​អ្នកស្លាប់​និយាយថា​ ពួកគេ​បានចូល​ទៅក្នុង​ I​CU បន្ទាប់ពី​ពួកគេ​រក​គ្រូពេទ្យ​សាលធំ​មិនឃើញ។ ​ពួកគេ​បានចោទ​ប្រកាន់​គ្រូពេទ្យថា​ បាន​បោះបង់​ចោលអ្នក​ជំងឺ​ បន្ទាប់ពី​មន្ទីរពេទ្យ​អស់អុកស៊ីហ្ស៊ែន​​។

ក្រុម​គ្រូពេទ្យ​ដែលបាន​ពួន​នៅក្នុង​មន្ទីរពេទ្យ​បាន​និយាយថា​ ពួកគេ​បាន​គេចខ្លួន​ដោយ​ភ័យខ្លាច​ក្រុម​គ្រួសារ​អ្នកជំងឺ​ប្រព្រឹត្ត​អំពើហិង្សា​មកលើខ្លូន។ ​ក្រុមគ្រួសារ​និយាយថា ពួកគេ​មិនដែល​ធ្វើការ​គំរាមកំហែង​បែបនេះ​ឡើយ​។

កាល​ពីខែមេសា ​ប្រទេស​ឥណ្ឌា ខ្វះ​អុកស៊ីហ្ស៊ែន​ ដើម្បី​ព្យាបាល​អ្នក​ជំងឺកូវីដ​ ១៩ ដែលធ្វើឱ្យ​ ពិភពលោក​គឺ​បានផ្តល់​ជា​ជំនួយ​ដូចជា ​ឧបករណ៍​ផលិត​អុកស៊ីហ្ស៊ែន​និង​សម្ភារ​វេជ្ជសាស្ត្រ​មួយចំនួន​ដល់​ប្រទេស​ដើម្បី​ទប់ស្កាត់​នឹង​ការរីករាលដាល​នេះ​។​

បន្ថែមពីលើ​កង្វះ​អុកស៊ីហ្ស៊ែន​ ប្រទេស​ឥណ្ឌា ​មាន​អ្នកស្លាប់​ដោយសារ​កូវីដ ១៩ ច្រើនដែល​បណ្តាល​ឱ្យ​ ខ្វះកន្លែង​បញ្ចុះសព និង​មានសព​អណ្តែត​តាមដង​ទន្លេទៀត​ផង​​។

ការ​ស្លាប់​របស់​អ្នកជំងឺ​ចំនួន៦​នាក់​នៅ​មន្ទីរពេទ្យ​នោះ​គឺជា​សោកនាដកម្ម​មួយ​ក្នុង​ចំណោម​សោកនាដកម្ម​ជាច្រើន​ប៉ុន្តែ​ធម្មជាតិ​ដែលគួរ​ឱ្យភ្ញាក់ផ្អើល​​នៃខ្សែ​វីដេអូនេះ​បាន​ធ្វើឱ្យ​មាន​ការ​ចាប់អារម្មណ៍​ទូទាំង​ពិភពលោក​។

លោកAmandeep Chawla ដែល​ឪពុក​របស់​លោក​ស្ថិតក្នុង​ចំណោម​មនុស្ស​ ៦ នាក់ ​ដែល​បាន​បាត់បង់​ជីវិត​បាន​និយាយថា ​បុគ្គលិក​មន្ទីរពេទ្យ​បាន​ប្រើប្រាស់​រថយន្ត ​២ គ្រឿង​ ចេញទៅ​រក​អុកស៊ីហ្ស៊ែន​។​

លោក Chawla បានរំឭក​ពី​ការមើល​ឃើញ​បំពង់​អុកស៊ីហ្ស៊ែន​ នៅជិត​ច្រក​ចូល​មន្ទីរពេទ្យ​ប៉ុន្តែ​លោកបាន​និយាយថា​ មក​ដល់ម៉ោង ១១​ យប់​ បំពង់​អុកស៊ីហ្ស៊ែន​បាន​បាត់ ហើយ​បង្កឱ្យ​មាន​ការភ័យខ្លាច​ក្នុង​ចំណោម​ក្រុមគ្រួសារ​អ្នកជំងឺ។

លោក​បាន​បន្ត​និយាយ​ថា ​ពេលកាន់​តែយប់​ជ្រៅ​បុគ្គលិក​មន្ទីរ​ពេទ្យបាន​បាត់ខ្លួន​ដែល​បង្កឱ្យ​ មាន​ការភិតភ័យ ​ពួកគេក៏​បាន​សម្រេច​ចូល​ទៅ​បន្ទប់​ ICU ។ នៅពេល​ដែលពួកគេ​ទៅដល់​ទីនោះ​ពួកគេ​និយាយថា ​ពួកគេ​បានរកឃើញ​តែ​សាកសព​របស់​ក្រុមគ្រួសារគេ​តែប៉ុណ្ណោះ។

លោក Chawla​ បាន​និយាយថា៖ «គ្មាន​គ្រូពេទ្យ​គ្មាន​បុគ្គលិក​មន្ទីរ​ពេទ្យទេ។​ពួកគេ​បាន​រត់គេច​អស់ហើយ​»៕