កាល​ពី​ថ្ងៃចន្ទ ទី ៧​ មិថុនានេះ រ​ដ្ឋ Victoria​ ប្រទេស​អូស្រ្តាលី​ បាន​រាយការណ៍​ក្នុងរយៈ​ពេលជិត ​១ សប្តាហ៍​មកហើយ ​មានករណី​វិជ្ជមាន​កូវីដ ១៩ កើនឡើង​ដោយអាជ្ញាធរ​បាន​កំពុង​តាមដាន​តាមដាន​ប្រភព​នៃ​ការរីករាលដាល​ក្នុង​សហគមន៍នេះ​មិនទាន់​បាន។

ការរីក​រាលដាល​ក្នុង​សហគមន៍​នៅ​អូស្ត្រាលី​លើកនេះ ​គឺការរីករាលដាល​វ៉ារ្យ៉ង់​ដែលតា ​(Delta Variant) ដែល​អង្គការ​សុខ​ភាពពិភព​លោក​បានចាត់​វីរុស​កូរ៉ូណា​ប្រភេទនេះ​ជា​ប្រភេទ​ឆាប់​រីករាលដាល​ជាង​ប្រភេទមុនៗ​។ ប្រភេទវ៉ារ្យ៉ង់​ដែលតាមាន​ប្រភពមក​ពី​ប្រទេស​ឥណ្ឌា ដែល​មាន​ហានិភ័យខ្ពស់ក្នុ​ងការ​ចម្លង​ទៅ​អ្នកដទៃ​។

រដ្ឋាភិបាល​អូស្រ្តាលី​បាន​ទប់ស្កាត់​ការរីក​រាលដាល​សហគមន៍​ឡើងមុនៗ​ដោយការ​បិទខ្ទប់​ប្រទេស ​ការរឹតត្បិត​ព្រំដែន​និង​ការរក្សា​គម្លាតសង្គម​ដែលតួលេខ​ករណី​វិជ្ជមានកូវីដ ១៩ ​មានកម្រិត​ទាបដោយ​មានតែជាង​ ៣ ម៉ឺន​ករណី​ និង ៩១០​ នាក់បាន​ស្លាប់​៕