ទ្រឹស្តីដែលថា ជំងឺកូវីដ ១៩ មានប្រភពមកពីមន្ទីរពិសោធន៍នៅចិន​ កំពុង​ទាក់​ទាញ​ចំណាប់​អារម្មណ៍​អ្នក​ជំនាញ និង​សាធារណជន​ជាខ្លាំង​នាពេល​ថ្មីៗ​នេះ​​ សូម្បីតែ​ប្រធានាធិបតីអាមេរិក​លោក Joe Biden ក៏​ស្នើ​ឱ្យ​​សហគមន៍​ស៊ើបការណ៍សម្ងាត់ជាតិ​ឱ្យខិ​តខំប្រឹងប្រែង​ក្នុងការស៊ើបអង្កេតឱ្យ​ម៉ត់​ចត់​លើ​ករណីនេះ​ដែរ​។

ការពិភាក្សាជាសាធារណៈភាគច្រើន​ បានផ្តោ​តលើភស្តុតាងធម្មតា ស្ដីអំពី​ជំងឺអាថ៌កំបាំងមួយ​ ដែល​ផ្ទុះ​ឡើង​នៅចុងឆ្នាំ ២០១៩ នៅ​ក្នុង​មន្ទីរពិសោធន៍ Wuhan ក្រោយ​ក្រុមការងារ​នៅ​មន្ទីរពិសោធន៍​នេះ បាន​ធ្វើ​ការ​បញ្ចូលវីរុស​ដោយចេតនា ដើម្បីសម្លាប់​វីរុសផ្សេងទៀត​ (ដែលគេហៅថា «បង្កើន​​មុខងារ និង​ប្រសិទ្ធភាព​នៃ​ការ​ប្រយុទ្ធប្រឆាំង​នឹង​ភាពស៊ាំនៃវីរុស​) ។

គណបក្សកុម្មុយនីស្តចិន មាន​ការ​ស្ទាក់​ស្ទើរ​ក្នុង​ការ​បញ្ចេញ​ព័ត៌មាន​ទាក់ទិននឹង​ករណី​ របាយការណ៍​ផ្អែក​លើ​ការស៊ើបការណ៍​សម្ងាត់​របស់​សហរដ្ឋ​អាមេរិ​ក​​ បាន​ស្នើឱ្យមន្ទីរពិសោធន៍សហការឱ្យ​ផ្ដល់​ព័ត៌មាន​ពី​ករណី​នេះ​បន្ថែម​ផងដែរ។

ប៉ុន្តែ ហេតុផលគួរឱ្យទាក់ទាញអារម្មណ៍បំផុត ដើម្បីអនុគ្រោះសម្មតិកម្ម​ស្ដីអំពីការ​បែក​ធ្លាយវីរុស​ចេញពី​ មន្ទីរ​ពិសោធន៍​នោះ គឺហេតុផល​វិទ្យាសាស្ត្រ​។ ជាពិសេស បើ​គេ​ពិចារណាលើ​ស្នាមមេដៃនៃ​ CoV-2, បង្ហាញឱ្យ​ឃើញថាមេរោគកូរ៉ូណា​ គឺ​ជា​ហេតុ​ផល​សំខាន់​ ដែល​បង្ក​​ឱ្យ​មាន​ជំងឺ​ Covid-19។

នៅក្នុងការស្រាវជ្រាវ ដើម្បី«ទទួលបានមុខងារ​ខ្លាំង»​ អ្នកជំនាញមីក្រូជីវសាស្រ្ត អាចបង្កើន​សមត្ថភាព​នៃ​ វីរុស​ហ្ស៊ែន​​ តាមរយៈការបញ្ចូលលំដា​ប់ពិសេស​ទៅក្នុងហ្សែនរបស់វានៅ​ទីតាំងសំខាន់។ បើ​គិត​ចាប់​តាំង​ពី​ឆ្នាំ​ ១៩៩២ មក គេ​ឃើញ​មាន​​ការពិសោធ​យ៉ាង​តិច​ ១១ ដង ដាច់ដោយឡែកពីគ្នា​ ដែល​លទ្ធផល​ចុង​ក្រោយ​ សុទ្ធ​តែ​បន្សល់​ដោយ​ការ​បង្កើន​សមត្ថភាព​វីរុស​ខ្លាំង​ជ្រុល​។

យ៉ាងណាមិញ របាយការណ៍ចេញ​ពី​ការស៊ើបអង្កេត​ស្ដីពីករណីនេះ កាលពីខែកុម្ភៈ បាននិយាយថា ជំងឺកូវីដ ១៩ «អាច​កើតឡើង»​តាមរយៈ​អភូត្តហេតុធម្មជាតិ ឬ ឆ្លងពីសត្វទៅ​មនុស្ស​ និង​ធ្វើ​ការ​សន្និដ្ឋាន​ទ្រឹស្តី​ ដែល​វា​បានលេចចេញ ដោយចៃដន្យ​ពីមន្ទីរពិសោធន៍នៅ​ Wuhan គឺជា​ហេតុ​ផល​មិ​នទំនង​ទេ។ ម៉្យាងទៀត ប្រទេស​ចិន ក៏បានបដិសេធម្តង​ហើយម្តងទៀតថា ទាក់ទិន​នឹង​ទ្រឹស្ដីដែល​ថា​ជំងឺកូវីដ ១៩ លេច​ចេញ​ពី​មន្ទីរពិសោធន៍នេះ។

ដោយឡែក ក្រុមអ្នកវិទ្យាសាស្ត្រសិក្សាពីវីរុស និងអ្នកវិទ្យាសាស្ត្រ​ក្នុងវិស័យពាក់ព័ន្ធផ្សេងៗទៀត ក៏បាន​ទទួល​ស្គាល់​ពី​ភាព​ដែល​អាច​ទៅរួច ដែល​វីរុសនេះ អាចលេចចេញពីមន្ទីរពិសោធន៍ ១ នៅ​ទីក្រុង Wuhan និងគាំទ្រឱ្យ​មាន​ការស៊ើបអង្កេតពេញលេញ ដើម្បីពិចារណាអំពីសេណារីយោ​ ដែល​លើក​ឡើង​ដោយ​​តម្លាភាព​។

សេចក្តីថ្លែងការណ៍​ជាសាធារណៈ​ដ៏កម្រមួយ​ ចេញ​កាលពីសប្ដាហ៍​មុន ដែលនិយាយ​អំពី​សហគម​ន៍ស៊ើបការណ៍​សម្ងាត់របស់សហរដ្ឋអាមេរិក​ ក្រោយមាន​ការ​អំពាវនា​វ​ឱ្យ​មាន​ការស៊ើប​អង្កេត​ដិត​ដល់​ពី​សំណាក់​ប្រទេស​អាមេរិក បាន​ឱ្យ​ដឹងថា ភ័ស្ដុតាង​ និង​ព័ត៌មាន​ ដើម្បី​គាំទ្រ​លើ​សេណារីយោ​ទាំង​២ ​នៅ​មានកម្រិត​នៅ​ឡើយ​ ប៉ុន្តែ​វា​បាន​បញ្ជាក់​ថា សេណារីយោ​ទាំង ២ ​មាន​ការ​ពាក់ព័ន្ធគ្នា​ តែ​ក៏​មាន​បង្ហាញថា​ សេណារីយោ​មួយ​ណាត្រូវ​ជាង​ឡើយ​។

ទោះយ៉ាងណាក្ដី នៅថ្ងៃទី ៣០ ខែឧសភា កាសែត Sunday Times បានរាយការណ៍ថា មន្រ្តី​ស៊ើបការណ៍​​សម្ងាត់​របស់​ចក្រភពអង់គ្លេស​បានផ្លាស់ប្តូរទស្សនៈរបស់ពួកគេ ចំពោះការលេចធ្លាយ​វីរុសចេញពី​ Wuhan ដោយចៃដន្យគឺ​ជា​រឿង ដែល​«អាចទៅរួច​»។

លោក Richard Ebright សាស្រ្តាចារ្យផ្នែកគីមីវិទ្យា និងជីវវិទ្យា នៅឯសាកលវិទ្យាល័យ Rutgers បាននិយាយថា៖ «ភ័ស្តុតាងវិទ្យាសាស្ត្រ មានការផ្លាស់ប្តូរបន្តិចបន្តួច​ ចាប់តាំង​ពី​មាន​កា​រ​ផ្លាស់​ប្ដូរ​ហ្សែន​នៃ​វីរុស​ ដែល​ត្រូវ​បាន​គេរក​ឃើញ​ជា​លើកដំបូងនៅខែមករា ឆ្នាំ២០២០»។

លោកបាននិយាយថា៖ «គ្មានទ្រីស្ដីមូលដ្ឋានណាមួយ ដែល​បញ្ជាក់​ថា​តើ​ជំងឺនេះ លេច​ចេញ​ពី​មន្ទីរ ពិសោធន៍​មែន ឬ​ គ្រាន់​តែ​ជា​អភូតហេតុ​ធម្មជាតិឡើយ​»។

យ៉ាងណាមិញ សមាគម Ebright ​ដែលជា​សមាគ​ម​អ្នកវិទ្យាសាស្ត្រអន្តរជាតិមាន​សមាជិក​ ២១នាក់ ដែល​បាន​ធ្វើការ​ស៊ើបអ​ង្កេតនៅ​ទីក្រុងវូហាន បាន​ចេញ​សេចក្ដីថ្លែង​ការណ៍​កាលពីខែ​មីនា ថា៖ «ប្រភពដើមនៃ​វីរុសត្រូវ​តែ​ធ្វើឡើង​តាមរយៈការស៊ើបអង្កេតខាងកោសល្យវិច័យ​ មិនមែន​ជា​ការស្មាន​បែប​វិទ្យាសាស្ត្រ​ទេ»៕