កាល​ពីថ្ងៃចន្ទ​ ទី ៧ មិថុនា ​ប្រទេស​ចិន បាន​សម្តែង​ការខឹង​សម្បា​ចំពោះសមា​ជិកព្រឹទ្ធ​សភាអាមេរិក​ដែលបាន​ធ្វើ​ទស្សនកិច្ច​នៅកោះតៃវ៉ាន់​ ដើម្បី​បរិច្ចាគ​វ៉ាក់សាំងកូវីដ ១៩។

អ្នកនាំ​ពាក្យ​ក្រសួង​ការ​បរទេសចិន​ លោក Wang Wenbin​ បាន​និយាយថា ​ប្រទេស​ចិន សម្តែងការ​មិនពេញ​ចិត្ត​យ៉ាងខ្លាំង​ចំពោះ​ដំណើរ​ទស្សនកិច្ចនេះ។​ លោកក៏​បាន​ទទូច​ដល់​សហរដ្ឋ​អាមេរិក​ឱ្យមាន​ការ​ប្រុងប្រយ័ត្ន​នៅពេល​ដោះស្រាយ​បញ្ហា​កោះតៃវ៉ាន់​ហើយចៀសវាង​បញ្ជូន​សញ្ញា​ខុសណា​មួយទៅ​នឹង​កងកម្លាំង​​ផ្តាច់ខ្លួន​នៅលើកោះនេះ​។

ប្រតិភូ​សមាជិក​សភា​អាមេរិកចំនួន ​៣ រូប ​បានធ្វើ​ប្រតិភូ​មួយ​កាលពី​ថ្ងៃទី ៦ មិថុនា ​នៅ​ទីក្រុងតៃ​ប៉ិ​ជា​កន្លែង​ដែលពួកគេ​បាន​ប្រកាសថា​ ទីក្រុងវ៉ាស៊ីន​តោន​នឹង​បរិច្ចាគ​វ៉ាក់សាំង​កូវីដ ១៩ ទៅដល់កោះតៃវ៉ាន់៕