ទ័ព​ជើង​អាកាសរបស់ស៊ីរី​កាលពីថ្ងៃអង្គារកន្លងទៅ​ ​បានស្ទាក់​មីស៊ីលរបស់អ៊ីស្រាអែល ដែល​គ្រោង​នឹង​វាយ​ប្រហារ​លើ​រដ្ឋធានី Damascus ដោយ​ក្រុម​​យោធា​បាននិយាយថា គោល​ដៅ​នៃ​មី​ស៊ីល ​គឺ​ចង់​វាយ​ប្រហារ​ទៅលើក្រុមសក​ម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉​ង់។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមួយ​បានឱ្យ​ដឹងថា៖ «កង​យោធា​ដែន​អាកាស​របស់ស៊ីរី បានស្ទាក់ចាប់​ការ​វាយ​ប្រហារ​ ​​របស់​អ៊ីស្រាអែលចេញមក​ពី​ដែនអាកាសលីបង់»​។

យោធាស៊ីរីបាន​ឱ្យ​ដឹងថា មីស៊ីល​នេះ​ បានវាយប្រហារទៅលើតំបន់ភាគកណ្តាលនិងភាគខាងត្បូង​ ដោយ​មិន​បាន​បញ្ជាក់​ពីទីតាំង​នោះទេ។ ទោះ​យ៉ាង​ណាក្ដី ការ​វាយ​ប្រហារ​នេះ ​បាន​ធ្វើ​ឱ្យ​មាន​ការ​ខូចខាតសម្ភារ​មួយ​ចំនួន​តែប៉ុណ្ណោះ​។

ដោយឡែក ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមួយចំនួនទៀត ក៏បាននិយាយថា មីស៊ីល​នេះ ​បានវាយប្រហារ​ទៅលើ​ខេត្ត Homs ស្ថិត​នៅ​​ជាប់នឹងប្រទេសលីបង់​ ដែលជាកន្លែងក្រុមយោធាលីបង់​ Lebanese Shi''ite Hezbollah ​គាំទ្រ​ដោយ​អ៊ីរ៉ង់​ ​បាន​ឈរ​ជើង​​​នៅតាមតំបន់​ព្រំដែន​នេះ​​។

ទោះជា​យ៉ាងណា មិ​នមានការអត្ថាធិប្បាយភ្លាម​ៗណាមួយចេញ​​ពីយោធាអ៊ីស្រាអែលទេ។ ដោយឡែក ប្រភព​ចេញ​ពី​ការស៊ើបការណ៍សម្ងាត់របស់លោកខាងលិច​ បាននិយាយ​ថា ​ការវាយ​ប្រហារ​របស់​អ៊ីស្រាអែល​​ទៅលើប្រទេសស៊ីរី​ កើតឡើង​ចាប់តាំងពីឆ្នាំមុន​ម៉្លេះ ដែល​ជាផ្នែកមួយនៃ​សង្គ្រាម​ស្រមោល​ដែលបន្សល់​ដោយ​អាមេរិក។

កូដកម្មនេះ ក៏ជាផ្នែកមួយនៃគោលនយោបាយ​ប្រឆាំង​នឹង​អ៊ីរ៉ង់​ ដែល​ក្នុង​រយៈ​​ពេល​ ២ ឆ្នាំចុងក្រោយនេះ ចង់​បង្ក​ឱ្យ​មាន​ប៉ះពាល់ដល់កម្លាំងយោធា​យ៉ាង​ទូលំទូលាយ​ ​ដោយ​មិនបាច់​​ចាប់​ផ្តើមបង្កើន​អ​រិភាពធ្ងន់​ធ្ងរ​។

ប្រភពដដែល​បាន​ឱ្យ​ដឹងថា អ៊ីស្រាអែល​ក្នុងរយៈពេល ១ ឆ្នាំ​កន្លង​ម​ក​ បានពង្រីក​គោលដៅ​របស់ខ្លួន​​នៅ​ទូ​ទាំង​ប្រទេសស៊ីរី ដោយបន្ថែម​កង​ទ័ព​អ៊ីរ៉ង់រាប់ពាន់នាក់ចូលរួម​ក្នុង​ការដណ្តើម​យក​ទឹកដីជាច្រើន​ ដែល​ប្រធានាធិបតីស៊ីរីលោក Bashar al Assad ដណ្ដើម​បាន​​​នៅ​ក្នុង​សង្គ្រាមស៊ីវិលដែល​មានអាយុ​ជាង ១ ​ទសវត្សរ៍​នេះ៕