កាលពីថ្ងៃអង្គារ ទី ៨ មិថុនា ព្រឹទ្ធ សភា អាមេរិក បានបោះឆ្នោ ​ត​ដើម្បី​អនុម័ត​កញ្ចប់​ច្បាប់ដែល​មាន​គោលបំណង​ ដើម្បី​លើក​កម្ពស់​សមត្ថភាព​របស់​ប្រទេសនេះ​ក្នុងការ​ប្រកួត​ប្រជែង​ជាមួយ​នឹង​បច្ចេកវិទ្យា​របស់​ចិន។

ការ​ចង់​រឹតបន្តឹង​ទំនាក់ទំនង​ជាមួយចិន​ គឺជាគំនិត​មួយក្នុង​ចំណោម​គំនិត​ទ្វេភា គី​មួយចំនួន​នៅក្នុង​សភា​អាមេរិក​ដែលត្រូវ​បាន​គ្រប់គ្រង​យ៉ាងតឹងរ៉ឹង​ដោយ​ក្រុម​ប្រជាធិបតេយ្យ​របស់​ប្រធានាធិបតី​អាមេរិក​លោក ​Joe Biden។

វិធានការនេះ​នឹងផ្តល់​ប្រាក់​ប្រហែល ១៩០ ពាន់លាន​ដុល្លារ​ សម្រាប់​បទប្បញ្ញត្តិ​ដើម្បី​ពង្រឹង​បច្ចេកវិទ្យា​និងការ​ស្រាវជ្រាវ​របស់​សហរដ្ឋ​អាមេរិក​ហើយនឹង​អនុម័តការ​ចំណាយ ៥៤ កោដិដុល្លារ​ ដោយ​ឡែក​ដើម្បីបង្កើន​ផលិតកម្ម​ និង​ការ​ស្រាវជ្រាវ​អាមេរិក​ទៅលើ​ឧបករណ៍​អេឡិចត្រូនិក ​និង​ឧបករណ៍​ទូរគមនាគមន៍។ បន្ថែមពីនេះ​មានទឹក​ប្រាក់​ប្រមាណ ​២ ពាន់លាន​ដុល្លារ​សម្រាប់​បន្ទះ​ឈីប​ដែលបាន​ប្រើដោយ​ក្រុមហ៊ុន​ផលិត​រថយន្ត​ដែលបាន​មើលឃើញ​ពី​កង្វះខាត​យ៉ាង​ច្រើន​។

សភា​ប្រទេសចិន ​បានសម្តែង​នូ​វ​ការ​ខឹងសម្បា​យ៉ាងខ្លាំង​និង​ប្រឆាំង​ជំទាស់ចំពោះ​សេចក្តី​ព្រាងច្បាប់នេះ​។ ភាគីបាន​និយាយនៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយថា​ច្បាប់​សហរដ្ឋ​អាមេរិក​បាន​បង្ហាញ​ពីការភាន់​ច្រឡំ​នៃការច​ង់ក្លាយជា​អ្នកឈ្នះ​តែ​មួយគត់៕