រដ្ឋមន្រ្តីប្រទេស​អង់គ្លេស​លោក Boris Johnson ​បានសម្តែង​ការ​ព្រួយ​បារម្ភ​ថា​ ប្រទេស​នេះ ​នៅ​បន្ត​អនុវត្ត​វិធាន​រឹតបន្តឹង​ការពារ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ដល់​ជិត​ពាក់​កណ្ដាល​ឆ្នាំ​ ២០២២ ខ​ណៈរដ្ឋ​មន្ត្រី​ប្រទេស​នេះ​គ្រោង​នឹង​ពន្យារការ​បើក​ដំណើរ​ការ​មក​​ភាពប្រក្រតី​វិញយ៉ាងហោចណាស់ ១ ខែទៀត។

ប្រភពដដែល​បានឱ្យ​ដឹងថា លោក​ចង់​ទុក​ពេល​ឱ្យ​​ដំណើរ​ការ​ចាក់វ៉ាក់សាំង ដើរ​ឱ្យ​ទាន់​វិធាន​បិទ​ខ្ទប់​ ជា​ពិសេស​ក្នុង​អំឡុង​ពេល​មាន​ករណី​កើន​ឡើង​ខ្លាំង​នៃ​វ៉ារ៉្យង់់​មក​ពី​ប្រទេស​ឥណ្ឌា​។​ លោក​រំពឹង​ថា ការ​ពន្យារ​ពេល​ការបន្ធូរ​បន្ថយវិធាន​រឹតបន្តឹង​ ដែល​គ្រោង​បញ្ចប់​នៅ​​ថ្ងៃទី ២១ ខែមិថុនា ឱ្យ​ទៅ​បញ្ចប់​​​នៅថ្ងៃទី ១៩ ខែកក្កដាវិញ។

ទន្ទឹម​នឹង​នេះដែរ ប្រភពរដ្ឋាភិបាល ក៏​បានប្រាប់​កាសែត The Telegraph ថា រដ្ឋាភិបាល​កំពុង​ព្រួយ​បារ​ម្ភ​ថា​ កា​រពន្យារពេល​នេះ​ នឹង​មានន័យថា ការរឹតបន្តឹងត្រូ​វតែបន្ត​​ដដែល​រហូតដ​ល់ឆ្នាំក្រោយ​។ប្រសិនបើ​ការបន្ធូបន្ថយ​នេះ​ត្រូវ​បាន​ពន្យារទៀត​ វាអាច​នឹង​ធ្វើ​ឱ្យ​យឺត​ពេល​ដល់​វិធាន​បន្ធូរ​បន្ថយ​វិធាន​ ដែល​នៅ​សេស​សល់​សម្រាប់​ត្រី​មាស​ទី៣នៃ​ឆ្នាំ​នេះ។

យ៉ាងណាមិញ អ្នក​​​ជំនាញ​បានប៉ាន់​ប្រមាណ​ថា​​ វ៉ារ៉្យង់​​មក​ពី​​ឥណ្ឌា​​មាន​ចំនួន​ស្មើ​នឹង​ ៩៦% នៃ​ករណី​​ឆ្លង​ថ្មី​ទាំង​អស់​ ពោល​គឺ​​កើន​​ទ្វេដង​រៀងរា​ល់ ៩ ថ្ងៃម្តង។ ប្រភពដដែល​បាន​ឱ្យ​ដឹងថា ចក្រភព​អង់គ្លេស​អាច​នឹង​ប្រឈម​នឹង​ការ​ឆ្លង​ករណីកូវីដ​ប្រមាណ​​ ១០០ ០០០ ករណី​ជា​រៀងរាល់ ២៤ ម៉ោង​ រហូត​ដល់​ខែ​ កក្កដាដោយសារ​តែ​​វ៉ារ្យ៉ង់​​មក​ពី​ឥណ្ឌានេះ៕