The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អាមេរិក​ជំរុញ​ឱ្យ​មាន​តម្លាភាពក្នុង​ដំណើរ​ការស៊ើប​អង្កេត​លើ​ទ្រឹស្ដី​ដែល​ថា​​​ ជំងឺកូវីដ ១៩ មាន​ប្រភព​ម​ក​ពី​មន្ទីពិសោធន៍​ចិន​​​

អាមេរិក​ជំរុញ​ឱ្យ​មាន​តម្លាភាពក្នុង​ដំណើរ​ការស៊ើប​អង្កេត​លើ​ទ្រឹស្ដី​ដែល​ថា​​​ ជំងឺកូវីដ ១៩ មាន​ប្រភព​ម​ក​ពី​មន្ទីពិសោធន៍​ចិន​​​

Content image - Phnom Penh Post
លោករដ្ឋមន្ត្រីការបរទេសអាមេរិកចុះពីយន្តហោះនៅពេលមកដល់ព្រលានយន្តហោះទីក្រុងប្រ៊ុចសែល។ AFP

អាមេរិក​ជំរុញ​ឱ្យ​មាន​តម្លាភាពក្នុង​ដំណើរ​ការស៊ើប​អង្កេត​លើ​ទ្រឹស្ដី​ដែល​ថា​​​ ជំងឺកូវីដ ១៩ មាន​ប្រភព​ម​ក​ពី​មន្ទីពិសោធន៍​ចិន​​​

រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានលើក​ឡើង​ពី​​​ភាព​ចាំបាច់​នៃ​កិច្ច​សហប្រតិបត្តិ​ការ​ និងត​ម្លាភាព​ក្នុងដំណើរ​ការ​ស៊ើប​អង្កេត​លើ​ទ្រឹស្ដី​ ដែល​ថា​ជំងឺ​កូវីដ ១៩ មាន​​ប្រភព​មកពី​មន្ទីពិសោធន៍នៅ Wuhan ប្រទេស​ចិន​។​

ប្រភពដដែល​ក៏​បាន​អំពាវ​នាវ​ដល់​អង្គការ​សុខភាព​ពិភពលោក WHO ថា៖ «ដើម្បីដោះ​ស្រាយប​ញ្ហា​ជំងឺរា​តត្បាត​កូវីដ ១៩ យើង​ត្រូវ​សង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃ​កិច្ចសហប្រតិបត្តិការ​ និង​តម្លាភាព​ទាក់ទង​នឹ​ងប្រ​ភព​ដើមនៃវីរុសរួ​មទាំងតម្រូវការសម្រាប់កា​រសិក្សា ដែ​ល​ដឹ​​ក​នាំ​ដោយអ្នកជំនាញរបស់ WHO នៅប្រទេសចិន ផងដែរ​»។

នៅ​ក្នុង​ការ​សន្ទនា​តាម​ទូរស័ព្ទ​រវាង​លោក​ Blinken និង​សមភាគីចិន លោក​ Yang Jiechi អ្នកការទូតកំពូល​របស់​ប្រទេស​ចិន ​​កាល​ពីថ្ងៃសុក្រ លោក ​Yang បាន​សម្តែងការព្រួយបារម្ភយ៉ា​ងខ្លាំង​ ចំពោះ​ការ​លើក​ឡើង​របស់​លោក​ Blinken ដែល​ប្រជាជន​មួយចំនួននៅសហរដ្ឋអាមេរិក​ កំពុង​ផ្សព្វ​ផ្សាយ​ «ទ្រឹស្ដី​មិន​សម​ហេតុ​​ផល​» អំពីប្រភព​ដើម​នៃ​ជំងឺ​។

បន្ថែមពីនេះ លោក​ក៏​បាន ទទូចដល់សហរដ្ឋអាមេរិក​ឱ្យគោរពព័ត៌មាន​ពិតនិង​វិទ្យាសាស្ត្រ​ផង ចៀស​វាង​ការ​ធ្វើនយោបាយទៅលើបញ្ហានេះ ដោយ​ផ្តោត​សំខាន់​លើកិច្ចសហប្រតិបត្តិការអន្តរជាតិ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺរាតត្បា​តនេះ​វិញ»។

ការអំពាវនាវនេះ បាន​ធ្វើឡើងនៅ​មុនកិ​ច្ចប្រ​ជុំ​កំ​ពូល G7 នៅចក្រភពអង់គ្លេស​ ដែល​ចូល​រួម​ដោយ​ប្រធានា​ធិបតី​អាមេ​រិក Joe Biden ជា​កិច្ច​ប្រជុំ​មួយ​​ដឹក​នាំ​ដោ​យ​អាមេរិក​ និង​ត្រូវបានគេរំពឹងថា ​​ធ្វើ​ឡើង​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ប្រឆាំ​ងនឹងឥទ្ធិព​ល​ ដែលកំ​ពុងកើនឡើងរបស់ប្រទេសចិន៕

អត្ថបទគួរចាប់អារម្មណ៍