ចក្រភពអង់គ្លេស និងអូស្ត្រាលី​ បាន​យល់​ព្រម​លើ​កិ​ច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេស​ទាំ​ង ២ ដោយ​សេចក្ដី​ប្រកាស​ជា​ផ្លូ​វការនៅថ្ងៃ​អង្គារ សប្ដាហ៍​នេះ​។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មអន្តរជាតិបានបញ្ជាក់ថា​ លក្ខខណ្ឌទូលំទូលាយសំខាន់ៗ​ ​ត្រូវ​បានធ្វើឡើង​កាលពី​ថ្ងៃ​ចន្ទបន្ទា​ប់ពីនាយក​រដ្ឋ​មន្រ្តី​ចក្រភព​អង់គ្លេស​លោក​ Boris Johnson និង​នាយករដ្ឋ​មន្រ្តី​អូស្ត្រាលី​​​លោក​ Scott Morrison ក្នុង​ពិធី​​ពិសាអាហារពេល​ល្ងាច​នៅថ្ងៃដដែលនេះ។

ព័ត៌មានលម្អិត​បន្ថែមនឹង​ត្រូវចេញផ្សាយនៅពេល​ឆាប់ៗ​។ ប្រសិនបើ​មាន​ការ​ព្រម​ព្រៀង​ជា​ផ្លូវ​ការហើយ ​កិច្ច​ព្រម​ព្រៀង​នេះនឹងត្រូវបាន​គេលើក​មក​ចរចាដំបូង​ គិត​ចាប់តាំងពីចក្រភពអង់គ្លេស​ចាកចេញ​ពី​សហភាព​អឺរ៉ុប​នៅខែ​ មករា ឆ្នាំ ២០២០ ​មក​។

ទន្ទឹម​នឹង​នេះ​ដែរ ប្រជាកសិករ បានលើកឡើងពី​ការព្រួយបារម្ភ​អំពី​សក្តានុពល​នៃ​កិច្ចព្រមព្រៀងពាណិជ្ជ ក​ម្ម​​ព​ន្ធ​​សេរី​-កូតាសេរី​ ជាមួយប្រទេសអូស្រ្តាលី ដែល​អាច​នឹង​កាត់បន្ថយ​តម្លៃ​នាំចូល​ ដែល​អាចជះ​ឥទ្ធិពល​ដល់​លទ្ធភា​ព​​អាជីវកម្ម​របស់​ពួក​គេ​នៅរយៈ​ពេល​យូរ​។

ដោយឡែក អ្នកខ្លះទៀតភ័យខ្លាចថា កិច្ចព្រមព្រៀង​នេះ ​អាច​នឹង​ធ្វើ​ឱ្យ​សាច់​មានតម្លៃថោ​ក​រួមនឹង​​ស្តង់ដា​សុខុមាល​ភាពទាបធ្វើចរាចរណ៍​មក​កាន់​ទីផ្សារចក្រភពអង់គ្លេស​ ដែល​អាច​នឹងប៉ះពាល់​ដល់កសិករ​អង់គ្លេស​ ដែល​បាន​ប្រតិបត្តិកា​រ​តាម​ស្ត​ង់​ដាខ្ពស់​។

ប្រធានសហព័ន្ធកសិករជាតិនៃប្រទេស​អង់គ្លេស​ លោកស្រី​ Minette Batters បានប្រាប់អ្នកសង្កេតការណ៍ កាលពីខែឧសភាថា​ កិច្ច​ព្រមព្រៀង​នេះ អាចនឹងមានផលប៉ះពាល់ធ្ងន់ធ្ងរដល់កសិកម្មអង់គ្លេស​ ហើយ​ហាក់​ដូចជា​ផ្តល់អ​ត្ថប្រយោជ​ន៍​តិច​តួច​ដល់សេដ្ឋកិ​ច្ចប្រទេស​នេះ​៕