កាលពី​ថ្ងៃចន្ទ​ ទី ១៤ ​មិថុនា ​ឧស្ម័ន​នៅ​រោងចក្រ​ថាមពលនុយ​ក្លេអ៊ែរ​នៅ​ភាគ​ខាងត្បូង​ប្រទេសចិន ​ត្រូវ​បានបញ្ចេញ​ដោយ​ចេតនា​បន្ទាប់ពី​ប្រព័ន្ធផ្សព្វផ្សាយ​អាមេរិក​បាន​រាយការណ៍​អំពី​ការ​លេចធ្លាយ។

សារព័ត៌មាន​ CNN បានផ្សាយថា​រដ្ឋាភិបាល​អាមេរិក ​កំពុង​វាយ​តម្លៃ​របាយការណ៍​នៃ​ការ​លេច​ធ្លាយ​នៅឯរោង​ចក្រ​ថាមពល​នុយក្លេអ៊ែរ Taishan ​ក្នុង​ខេត្តក្វាង​ទុង​បន្ទាប់ពី​ក្រុមហ៊ុន​Framatome ​បាន​ព្រមាន​ពីការ​គំរាម​កំហែង​វិទ្យុសកម្ម​ដែល​នឹង​អាច​កើតមាន​។

អ្នកនាំពាក្យ​របស់ EDF​ ដែលជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ហ្គាស​និង​អគ្គិសនី​បាននិយាយថា​ ហ្គាស​បាន​លេច​ធ្លាយ​បន្ទាប់ពីថ្នាំ​កូតនៅ​លើបំពង់​ខ្យល់ប្រេង​ឥន្ធនៈ​មួយចំនួន​បាន​អន់ថយ។ ​អ្នកនាំពាក្យរូបនោះ ​បាន​និយាយ​ថា ​ឧស្ម័នត្រូវ​បាន​ប្រមូល និង​ត្រូវបានចាត់​ទុកជា​ផ្នែកមួយ​នៃដំណើរការ​ ដើម្បីដក​ចេញ​នូវ​វិទ្យុសកម្ម​ណាមួយមុនពេលបញ្ចេញ ​ហើយនេះ​ជារឿងធម្មតា​និង​ស្របតាម​បទបញ្ជា​។

Framatome ​បាន​និយាយនៅ​ក្នុង​សេចក្តីថ្លែង​ការណ៍មួយ​ថា ​រោងចក្រនេះ​កំពុង​ដំណើរការ​នៅក្នុង​កម្រិត​សុវត្ថិភាព ​ទោះបីជា​មាន​បញ្ហាក្នុងការ​ដំណើរការ​ក៏ដោយ​៕