នៅប្រទេស​ឥណ្ឌា ករណី​វិជ្ជមានកូវីដ ១៩​ ថ្មីកើន​ឡើងលើស​ពី ​៤០០ ​០០០ នាក់ ​និងមាន​អ្នកស្លាប់​លើស​ពី ៤ ០០០ ​នាក់​នៅថ្ងៃខ្លះ។ ការឆ្លង​ក្នុងសហគមន៍​នៅប្រទេស​ឥណ្ ឌាលើកនេះ ​ពិបាកក្នុង​ការ​គ្រប់គ្រងដែល​ធ្វើឱ្យ​មនុស្ស​គ្រប់វណ្ណៈ​មានការ​ព្រួយបារម្ភ។​ ទោះបីជា​មានការ​ព្រួយបារម្ភ​ចំពោះ​ការឆ្លង និង​រីករាលដាលនេះ​ក៏នៅមាន​មនុស្សដែល​មា​នមនុស្សធម៌​ចូលរួម​ក្នុង ​ការទប់ស្កាត់​ការ​រីករាលដាល នេះផងដែរ​។

នៅទីក្រុង ​Mumbai​ ប្រទេសឥណ្ឌា​ អ្នកជំងឺ​តម្រង​នោម​ម្នាក់ឈ្មោះ ​Rozy Saldhana និង​ប្តី​របស់ អ្នកមាន​ចំណេះ ដឹង​មូលដ្ឋាន​ផ្នែក​វេជ្ជសាស្ត្រ​ មានបំពង់​អុកស៊ីហ៊ែ្សន​នៅផ្ទះក្នុង​ករណី​សង្គ្រោះបន្ទាន់​ បាន​ផ្តល់​ឱ្យ​អ្នកដែលត្រូវ​ការជា​ការ​ចូលរួមទប់ស្កាត់​ការរីករាលដាល​នៅ​ឥណ្ឌា​បច្ចុប្បន្ន​។ ទោះបីជា​មានជំងឺ​ខ្សោយ​តម្រង​នោម​ក៏ដោយបុ​រសអាយុ ​៥២ ឆ្នាំរូបនេះ​មិនស្ទាក់ ​ស្ទើរក្នុងការ​ផ្តល់បំពង់​អុកស៊ីហ៊ែ្សន​ទៅដល់​អ្នកដែល​ត្រូវការ​ដែរ​។

គួរបញ្ជាក់​ផងដែរថា​ ប្រទេសឥណ្ឌា​ ជួបប្រទះ​ការខ្វះអុ​កស៊ីហ៊ែ្សន​ និង​គ្រែសម្រាប់​ អ្នកព្យាបាលអ្នកជំងឺកូវីដ ១៩ ​ខណៈករណី​វិជ្ជមាន​កើនឡើង​ជា​លំដាប់​។

លោក Pascol ដែលជា​ស្វាមីរបស់​អ្នកស្រី ​Rozy បាន​ទទួល​ដំណឹងថា ​មានអ្នកត្រូវការ​ជំនួយ​អុកស៊ីហ្ស៊ែន​ ហើយ​ក៏សម្រេច​ចិត្ត​ផ្តល់នូវ​អុកស៊ីហ្ស៊ែន​ ដែលខ្លួន​មានទៅបុគ្គលនោះ។​ អ្នកស្រី ​Saldhana ក្រោយ​ពីទទួលបាន​ដំណឹង​ពី​តម្រូវការនេះ​ ខ្លួនក៏បាន​ប្រគល់នូវ​បំពង់​អុកស៊ីហ៊ែ្សន​ដែលខ្លួនមាន ​មិនតែ​ប៉ុណ្ណោះ អ្នកស្រីបាន​ប្រាប់ស្វាមីឱ្យ​លក់គ្រឿង​អលង្កា​ទាំងអស់ ​និង​ទិញ​អុកស៊ីហ៊ែ្សន​ ដើម្បីជួយ​មនុស្សដែល​ត្រូវការ​។

ក្រៅពីចិត្ត​សប្បុរស​របស់​បុគ្គល​ក្នុងការជួយ ​និងចូលរួម​ទប់ស្កាត់​ការ​រីករាលដាល​នៅ​ក្នុង​សហគម​លើក​នេះ ក៏មាន​បណ្តា​អង្គការ​មួយចំនួន​បានស្ម័គ្រចិត្ត​ជួយ ​និង​ចូលរួម​ទប់ទល់​ករណីឆ្លង​ក្នុង​សហគមន៍​នេះ​ផងដែរ។

នៅទី​ក្រុងដេលី ​ប្រទេស​ឥណ្ឌា​ អង្គការ​ស្ម័គ្រចិត្ត ​Khalsa Help International​ បានរៀបចំ​កន្លែង​ជាមន្ទីរពេទ្យ​បណ្តោះអាសន្ន​នៅទីតាំង​ជាច្រើន​ ដើម្បី​ព្យាបាលអ្នកជំងឺ។ ​ការផ្គត់ផ្គង់​អុកស៊ីហ៊ែ្សន​ឥតគិតថ្លៃរបស់​អង្គការនេះ​បានជួយ​សង្គ្រោះជីវិត​មនុស្ស​រាប់ពាន់​នាក់​ចាប់តាំង​ពីចុងខែ​មេសា​មក។

ស្ថាបនិក​អង្គការនេះ ​លោក Gurpreet Singh Rummy ​បាននិយាយថា ​ក្រុមនេះ​ មិនបាន​បដិសេធ នរណា​ម្នាក់ឡើយ។ ​លោកបាន​និយាយថា ​សកម្មភាពនេះ ​បានជួយ​មនុស្សជាង​ ១៥ ០០០ នាក់ ​ដែលក្នុងនោះ ​៨ ០០០​ ទៅ ១០ ០០០ ​នាក់ ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ ហើយអាច​នឹង​ស្លាប់​ដោយគ្មាន​អុកស៊ីហ៊ែ្សន​។

ការឆ្លង​ក្នុង​សហគមន៍​ ​បានចាប់ផ្តើម​ឡើងខ្ពស់​នៅដើម​ខែមីនា ​ហើយចំនួន​ករណី​ប្រចាំថ្ងៃនៅចុង​ខែមីនា បាន​កើនឡើងជាង​ ៦ ដង​នៅ​ដើមខែ។​ ករណីវិជ្ជមាន​កូវីដ ១៩ ​នៅតែកើន​ឡើង​ដល់​ខែឧសភា ​ដែលបណ្តាលឱ្យ​មាន​វិស័យសុខា​ភិបាល​សាធារណៈនៃ​ប្រទេសនេះ ​ស្ទើរតែលែង​ដំណើការ​។

រលកទី១ ​នៃ​ការឆ្លង​ក្នុងសហគមន៍ ​បានកើនឡើង​ខ្ពស់បំផុត​នៅ​ខែ​កញ្ញា​ ឆ្នាំ ២០២០ ​ហើយករណី​វិជ្ជមាន ប្រចាំថ្ងៃ​បានធ្លាក់ចុះ​ជា​លំដាប់​នៅ​ខែ​បន្ទាប់។ ការជាសះ​ស្បើយឡើង​វិញហាក់​ដូចជាទទួល​បានជោគជ័យ​ដូច្នេះ​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​របស់​ប្រទេសនេះ​បាន​ប្រកាស​នៅដើម​ខែមីនា ​ឆ្នាំ ២០២១ ​ថា ពួកគេ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាលចុងក្រោយ ​នៃរោគរាត ​ត្បាតនេះ ។ ​ប៉ុន្តែ​រលកទី២​ នៃ​ការ​រីករាល​ដាល​ក្នុង​សហគមន៍​នេះជាអ្វី​ដែល​ប្រទេស​ឥណ្ឌា ​មិនអាច​ព្រាង​ទុកបាន​៕

a