បុរសជនជាតិកាណាដាម្នាក់ ត្រូវ​​បាន​គេ​ចោទប្រកាន់ថា​ បាន​បើកឡា​នបុក​សមាជិកគ្រួ​សារមូស្លីមចំនួន​ ៥ នាក់​ ធ្វើ​ឱ្យ​មនុស្ស ៤ នាក់​ស្លាប់​ ដោយ​បច្ចុប្បន្ន​លោក​កំពុង​ត្រូវប្រ​ឈមនឹ​ង​​ការ​ចោ​ទប្រកាន់​ពី​​បទ​ល្មើស​​​​ភេ​រវកម្ម​នៃ​ឃាត​កម្ម​​កម្រិតទី១ និងការប៉ុនប៉ងមនុស្សឃាត​។ នេះ​បើ​តាមឱ្យ​ដឹងពីរដ្ឋអាជ្ញា​កាលពីថ្ងៃ​ចន្ទ​ កន្លង​ទៅ​។

លោក​ Nathaniel Veltman អាយុ ២០ ឆ្នាំ ត្រូវបាន​ចាប់ខ្លួនភ្លាមៗ កាលពី​ថ្ងៃទី ៦ ខែ​មិថុនា​ នៅ​ក្នុង​ចំណត​រ​ថយ​ន្ត ១ ក​ន្លែងក្នុងទីក្រុង London រដ្ឋ Ontario ប្រទេស​កាណាដា​។ រដ្ឋអាជ្ញា​បានជូ​នដំណឹងដ​ល់លោក Veltman ថា លោក​នឹង​ត្រូវ​បាន​គេ​​ចោទ​ប្រកាន់​ពី​បទ​ល្មើស​ភេរ​វកម្មតាមមា​ត្រា ៨៣ នៃក្រម ព្រហ្មទណ្ឌ។

ក្រុមគ្រួសារ ដែល​មាន​សមាជិក ៥ នាក់​នេះ បាន​ចេញទៅដើ​រលេង​ពេលល្ងា​ចនៅតាមបណ្តោយផ្លូវ Hyde Park ខណៈ​​​រថយន្តភីកអាប់ពណ៌ខ្មៅ​១គ្រឿង​ សំដៅ​បុក​ក្រុម​គ្រួសារ​នេះ​មួយ​ទំហឹង​។ ជន​រងគ្រោះ​​ ដែល​បាន​ស្លាប់​បាត់​បង់​ជិវិត​ ត្រូវបានគេស្គាល់ថាឈ្មោះ Salman Afzaal អាយុ ៤៦ ឆ្នាំ ជាមួយ​នឹង​ប្រពន្ធ​របស់លោក​អាយុ ៤៤ ឆ្នាំ ហើយនិង​កូនស្រីអាយុ ១៥ ឆ្នាំម្នាក់​ រួមទាំង​​ជីដូនអាយុ ៧៤ ឆ្នាំម្នាក់​ ខណៈ​ដែល​កូន​ប្រុសអាយុ ៩ ឆ្នាំ​​ម្នាក់​បាន​រង​របួស​ធ្ងន់។

លោក Mubin Shaikh សាស្រ្តាចារ្យផ្នែកសុវត្ថិភាពសាធារណៈ​នៃមហាវិទ្យាល័យ Seneca បាន​មាន​ប្រសាសន៍​ថា​៖ «ខ្ញុំ​មានការភ្ញាក់ផ្អើលជាខ្លាំង​ ខ្ញុំគិតថា ពួកគេនឹងមិ​នធ្វើ​ការ​ចោទប្រកាន់ពី​អំពើភេរវកម្មទេ។ ខ្ញុំ​គិតថា​ គេ​នឹង​​ចោទប្រកាន់​ត្រឹម​​បទមនុស្សឃាត​ប៉ុណ្ណោះ​។ ការ​សម្រេ​ច​ចិត្ត​នេះ​ គឺជា​ជំហាន​សំខាន់​មួយ​ក្នុង​ការ​លុប​បំបាត់​នូវ​បទល្មើស​រើស​អើង​ពូជសាសន៍​»។

ប៉ូលិ​សបានចោទប្រកាន់ថា ការវាយប្រហា​រនៅល្ងាចថ្ងៃទី ៦ ខែមិថុនា កន្លងទៅថា ជា​សកម្មភាព​ ដែល​បាន​គ្រោងទុក​ និងរៀ​បចំទុកជាមុន​ វាយ​ប្រហារ​ប្រឆាំង​នឹងប្រ​ជាជនមូ​ស្លីម។ ប្រភព​ដដែល​បាន​បន្ថែម​ថា ការ​កំណ​ត់ការចោទប្រកាន់នេះ​ គឺ​ដើម្បី​ធានា​​នឹង​ជា​ការ​កាត់​បន្ថយ​នូវ​ ការ​គំរាម​កំ​ហែងណា​មួយ​កើត​ឡើង​លើ​សាធារណជន​ ដែល​«បង្កើត​ទៅ​ជាបទឧក្រិដ្ឋភេរវកម្ម»៕