កាលពីថ្ងៃអង្គារ ទី​ ១៥​ ខែ​មិថុនា ប្រធានាធិ​បតី​តួកគី​ បាន​សន្យា​គាំទ្រដល់​អាស៊ែបៃហ្សង់​ ប្រសិន​បើប្រទេស​រុស្ស៊ី​ វាយប្រហារ។

មេដឹកនាំតួកគី​លោក​ រ៉េសិប តៃ​យីប អេ​រដូហ្គែន ​បាន​សន្យា​គាំទ្រ​អាស៊ែបៃហ្សង់​ក្នុង​អំឡុង​ពេល​ដំណើរ​ទស្សន​កិច្ចជា​ផ្លូវការ​ទៅកាន់​ទីក្រុង​ស៊ូសា ​ដោយលោក អេ​រដូហ្គែន ​និង​សមភាគី​អាស៊ែបៃហ្សង់​ លោក Ilham Aliyev ​បាន​ចុះ​ហត្ថលេខាលើ ​ការសន្យា​គាំទ្រ​គ្នា ​ក្នុង​ករណី​មាន​ការ​ គំរាមកំហែង ​ឬ​ការវាយ ប្រហារ​ពីសំណាក់ប្រទេសទី​៣ ​លើ​ឯករាជភាព​ ឬ​បូរណភាព​ទឹកដី​របស់​ពួកគេ​។

ការប្រយុទ្ធគ្នា​កាលពី​ឆ្នាំមុន​បានធ្វើ​ឱ្យមានការ​ភ័យខ្លាច​ថា ​រុស្ស៊ី​ និងតួកគី​ អាចត្រូវ​បាន ​អូសទាញ​ដោយ ផ្ទាល់ទៅ​ក្នុងជម្លោះ​ដើម្បីគាំទ្រ​សម្ព័ន្ធមិត្ត​របស់ពួក​គេ​ដែលការ​អន្តរាគមនេះ ​អាចនឹង​ធ្វើឱ្យទី ​ក្រុង​ម៉ូស្គូ និង​អង់ការ៉ា​ប៉ះទង្គិច​គ្នាមិន​ត្រឹមតែ​នៅក្នុង​ប្រទេសស៊ីរី ​និង​លីប៊ីប៉ុណ្ណោះទេ​ ប៉ុន្តែ​នៅតំបន់​ Nagorno-Karabakh​ ផងដែរ​។

ជ័យជម្នះ​ផ្នែក​យោធា​របស់​អាស៊ែបៃហ្សង់​ លើ​អាមេនី​ គឺជា​រដ្ឋប្រហារ​ភូមិសាស្ត្រ​នយោបាយ​សំខាន់​មួយសម្រាប់លោក ​អេ​រដូហ្គែន ​នៅពេលទី​ក្រុងអង់ការ៉ា​ព្យាយាម​ពង្រឹង​ឥទ្ធិពល​របស់ខ្លួន​នៅ​ក្នុង​តំបន់ Caucasus ​អតីត​សូវៀត​៕