កាលពីថ្ងៃអង្គារកន្លងទៅ បេសកកម្មរបស់ប្រទេសចិន ទៅកាន់សហភាពអឺរ៉ុប (EU) បានអំពាវនាវ​ឱ្យអង្គការសន្ធិសញ្ញា​អាត្លង់​ទិ​ក​ខាង​ជើង​ (NATO) បញ្ឈប់ការនិយាយបំផ្លើសពី​ «ទ្រឹស្តី​ស្តី​ពី​ការ​គំរាម​កំហែង​របស់​ចិន​» ក្រោយ​មេដឹកនាំ​នៃ​ប្រទេស​ទាំង​នេះ​ បាន​រំឭក​​ថា​ ប្រទេសចិន ​បាន​បង្ហាញពីផល​លំបាក​ជា​ប្រព័ន្ធ​ស្ដី​អំពីឥទ្ធិពល​នៃ​ប្រទេស​នេះ​។

មេដឹកនាំអង្គការ NATO​ កាលពីថ្ងៃចន្ទ បានបង្ហាញ​ពី​ការ​ប្រកាន់ជំហររឹងមាំ​ដាក់ ​ទីក្រុងប៉េកាំង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍មួយ​នៅ​ ឯ​កិច្ចប្រជុំកំពូលលើកដំ​បូង​របស់ប្រធានាធិបតីអាមេរិកលោក Joe Biden ជាមួយប្រទេស​សម្ព័ន្ធមិត្តនានា​។ ប្រភពដដែល​បាន​និយាយថា​ មហិច្ឆតានិងអាកប្បកិរិយា​របស់​ចិន​បង្ហាញ​ពី​បញ្ហា​ប្រឈ​មជាលក្ខណៈប្រព័ន្ធ​ ចំពោះ​សណ្តាប់ធ្នាប់អន្តរជាតិ​ផ្អែកលើវិធានច្បាប់​ និង​វិស័យដែល​ពាក់ព័ន្ធ​នឹង​សន្តិសុខ​សម្ព័ន្ធ​មិត្ត​នៃ​ប្រទេស​ទាំង​អស់​។

អាមេរិកក៏បានជំរុញមេដឹកនាំ​ NATO ក្រោក​ឈរឡើង ដើម្បី​ប្រឆាំង​នឹង ភាព​ផ្តាច់ការរបស់ចិន​ និង​ការបង្កើន​កម្លាំង​យោធាជាមួយប្រទេស​សម្ព័ន្ធ​មិត្ត​ ដើម្បី​ការពារអឺ​រ៉ុប​ពី​សហភាពសូវៀត​ពី​បញ្ហា​សង្គ្រាម​ត្រជាក់​។

ជាការ​ឆ្លើយ​តប ចិន​បាន​ចេញ​សេចក្តីថ្លែ​ងការណ៍ថា៖ «ការលើក​ឡើង​នេះ គឺ​ជា​ការ​បង្កាច់​បង្ខូច​ ការ​អភិវឌ្ឍ​​ ដោយ​សន្តិភាពរបស់ប្រទេសចិន និង​បាន​បំភាន់​ចក្ខុវិស័យ​របស់​អន្តរជាតិ​មក​លើ​ប្រទេស​ចិន​ ដោយ​លើក​ឡើង​ពី​បញ្ហា​សង្គ្រាមត្រជាក់ជាដើម​។ ប្រភពដដែល​បាន​បន្ត​ថា ប្រទេស​ចិន​តែង​តែ​ប្តេជ្ញា​ចិត្ត​ក្នុង​ការអ​ភិវ​ឌ្ឍប្រទេស​ ដោយសន្តិភាពជានិច្ច​។

អ្នកនាំពាក្យក្រសួងការបរទេសលោក Zhao Lijian បាននិយាយថា សហរ​ដ្ឋអាមេរិកនិងអឺរ៉ុ​បមាន ការ​យល់​ឃើញ​​ផ្សេង​គ្នា​ ហើយ​ប្រទេសអឺរ៉ុ​បមួយចំនួន​ មិន​គួរ​ចងខ្លួនពួកគេទៅនឹង​ប្រទេស​ ដែល​ប្រឆាំង​ចិន​ដូច​​​អាមេរិកឡើយ៕