ត្បូងដែល​មានទំហំ ១, ០៩៨​ ការ៉ាត់​ ដែល​ត្រូវ​បាន​គេជឿថា​ជាត្បូងធំ​ជាងគេ​ទី៣​ ដែល​មិន ធ្លាប់​មានត្រូវ​បានគេជីករកឃើញក្នុងប្រទេសបុតស្វាណា។ នេះបើយោង​តាម​ការរាយ​ការណ៍​របស់​សារព័ត៌មាន​រ៉យទ័រ​។

កាលពីថ្ងៃទី ១៦ ​មិថុនានេះ​ ត្បូងនេះ​ត្រូវបាន​ប្រគល់​ជូន​ប្រធានាធិបតី​បុតស្វាណា លោកMokgweetsi Masisi​ ដោយនាយក​គ្រប់គ្រង​ស្តីទី​របស់ក្រុមហ៊ុន​ Debswana Diamond Company លោក ​Lynette Armstrong។

លោក Armstrong ​បាន​និយាយ​ថា៖ «នេះគឺ​ជាត្បូង​ពេជ្រធំ​បំផុត​ដែល​ត្រូវ​បាន​រកឃើញ​ដោយ​ក្រុមហ៊ុន​ Debswana ​ក្នុង​ប្រវត្តិសាស្ត្រ​ជាង ៥០ ឆ្នាំ ​ចាប់តាំងពី​ក្រុមហ៊ុន​ដំណើរ​ការ​មក​ម្ល៉េះ»។

លោកបាន​និយាយថា ​តាមរយៈ​ការវិភាគ​បឋម​របស់​ក្រុមហ៊ុន ត្បូងនេះ​អាច​ជា​ត្បូងមានគុណ​ភាពធំ​ជាងគេ​ទី៣​ នៅលើ​ពិភព​លោក៕