ក្រុម​ហ៊ុន​វ៉ាក់សាំង​អាល្លឺម៉ង់​ CureVac NV​ បាន​និយាយកាល​ពីថ្ងៃ​ពុធថា ​វ៉ាក់សាំ​ងកូវីដ ១៩​ របស់​ខ្លួន​ មាន​​ប្រសិទ្ធ​ភាពត្រឹ​មតែ ​៤៧​% ប៉ុណ្ណោះ​ ក្រោយ​សាកល្បង​ដំណាក់​កាល​ចុង​ក្រោយ​ ដែ​ល​បង្កើត​ឱ្យ​​មាន​មន្ទិល​ថា​ តើ​​ការ​សន្យា​ថានឹង​​នាំ​ចេញ​​វ៉ាក់​សាំង​នេះ​រាប់​រយ​លាន​ដូស​ទៅ​សហគមន៍​អឺរ៉ុប​ នឹង​ត្រូវ​បរាជ័យ​ដែរ ឬយ៉ាងណា​។

ការ​សាក​ល្បង​វ៉ាក់សាំង CureVac ឬ​ហៅ​ម្យ៉ាង​ទៀតថា CVnCoV បាន​មក​ពីការ​វិភាគ​បណ្តោះ​អាសន្ន​ ដោយ​ផ្អែក​លើករណី​វិជ្ជមាន​នៃ​ជំងឺកូវីដ ១៩​ ចំ​នួន ១៣៤ ករណី​ ជាមួយ​នឹង​អ្នកស្ម័គ្រ​ចិត្ត​ចូល​រួម​សាក​ល្បង​ប្រហែល ៤ ម៉ឺន​នាក់​ នៅអឺរ៉ុប​និង​អាមេរិក​ឡាទីន។

ក្រុម​ហ៊ុន​ដែល​ចូល​ភាគហ៊ុនជាមួយ​នឹង​ក្រុមហ៊ុនវ៉ាក់​សាំង​ CureVac និងចំនួន​អ្នកទិញវ៉ាក់​សាំង​ខ្លួន​នៅ អឺរ៉ុប​នៅថ្ងៃ​អនាគត​ បានកើន​ឡើង​ជាខ្លាំង​ ក្រោយ​មាន​ការ​កម្រិត​អាយុ​ដាក់​ឱ្យ​ប្រើប្រាស់​វ៉ាក់សាំង Johnson & Johnson និងវ៉ាក់​សាំង AstraZeneca ដោយសារ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ជំងឺ​ឈាម​កម្រកក​ធ្ងន់​ធ្ងរ​ផងដែរ​។

គោល​បំណង​របស់​ក្រុមហ៊ុន CureVac គឺ​រំពឹងថា​នឹងជួយជំរុញ​ដល់ប្រទេស​ដែល​មានប្រាក់​ចំណូលទាប​និងមធ្យម​ ដែ​​លត្រូវ​ប្រឈមម​នឹង​ភាពយឺតយ៉ាវ​នៃ​ការ​ចែក​ចាយ​វ៉ាក់​សាំង​​ជាង​បណ្តា​ប្រទេស​អ្នកមាន៕