ប៉ូលិ​ស​រដ្ឋ​អារីហ្សូណា​សហរដ្ឋ​អាមេរិក​បាន​បាញ់​បុរស​ម្នាក់​ដែល​ជា​ជន​បង្ក​ឱ្យ​រង​របួស​បន្ទាប់​ពី​បុរស​រូប​នោះ​បើក​ឡាន​សម្រុក​ចូល​កម្ម​វិធី​ជិះ​កង់​សប្បុរស​ធម៌​ក្នុង​ក្រុង​​ Show ​Low​ ចម្ងាយ​ប្រមាណ​ជាង​ ១៨០ ​ម៉ាយល៍​ភាគ​ឦសាន​នៃ​ក្រុង​ Phoenix ​បណ្ដាល​ឱ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​ ៦​ នាក់​រង​របួស​ធ្ងន់​។​

ប៉ូលិ​ស​បាន​និយាយ​ថា ​ជន​សង្ស័យ​មាន​ភេទ​ប្រុស​អាយុ​ ៣៥ ​ឆ្នាំ ​ជន​ជាតិ​ស្បែក​ស​បាន​រត់​គេច​ខ្លួន​ពី​កន្លែង​កើត​ហេតុ​ហើយ​ត្រូវ​បាន​ដេញ​ចាប់​ខ្លួន​ មុន​ពេល​ត្រូវ​បាន​បាញ់​ឱ្យ​រង​របួស​។​

អ្នក​ជិះ​កង់​ចំនួន​ ៦​ នាក់ ​ដែល​ជា​ជន​រងគ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ភ្លាមៗ​បន្ទាប់​ពី​ហេតុការណ៍​បាន​កើត​ឡើង​ដែល​ក្នុង​នោះ​មាន ​៤ ​នាក់ ​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់​ធ្ងរ​ចំណែក ​២ ​នាក់​ទៀត​មិន​សូវ​ជា​ធ្ងន់ធ្ងរ​ប៉ុន្មាន​ទេ​។ ​

​ម្ចាស់​ហាង​លក់​កង់​ក្នុង​ស្រុក​​លោក​ Mike ​Godwin​ ដែល​ជា​អ្នក​ឧបត្ថម្ភ​ដល់​ការ​ប្រណាំង​បាន​ប្រាប់​កាសែត​ញូវយ៉ក​ថែមស៍​ថា ​ជន​រង​គ្រោះ​ស្ថិត​នៅ​ក្នុង​ក្រុម​​បុរស​ដែល​មាន​អាយុ​ ៥៥​ ឆ្នាំ​ឡើង​ទៅ​។​

ការ​ប្រណាំង​កង់​ Bike​ the ​Bluff ​គឺ​ជា​ការ​ប្រណាំង​ក្នុង​រយៈ​ចម្ងាយ​​ ៥៨​ ម៉ាយល៍ ​(៩៣ គ.ម. ) ឆ្លង​កាត់​តំបន់​អារីហ្សូណា​ភាគ​ខាង​កើត​ដើម្បី​រៃ​អង្គាស​ប្រាក់​សម្រាប់​សាលា ​Mountain​ Christian ​School​ ដែល​ជា​សាលា​បឋម​សិក្សា​​គ្រីស្ទាន​នៅ​ក្នុង​ក្រុង​ Show ​Low​៕

ហួន ឌីណា