ប៉ូលិស​បារាំង​កំពុងស្វែង​រកស្ត្រី ២ នាក់​ បន្ទាប់ពី​ករណីស្លាប់​របស់អ្នក​ថ្មើរជើង​ម្នាក់ដែល​ត្រូវម៉ូតូ​អគ្គិសនី​បុកនៅ​ទីក្រុងប៉ារីស។ ស្ត្រីទាំង ២ នាក់​នោះ ត្រូវ​បាន​គេរាយការណ៍​ថា​កំពុង​ធ្វើដំណើរ​ក្នុង​ល្បឿនលឿន​ហើយមិន​បានឈប់​ដែល​បង្កឱ្យ​ មាន​ការប៉ះ​ទង្គិចជា​មួយអ្នក​ថ្មើរជើង​។

នារីរង​គ្រោះត្រូវ​បាន​គេរាយ​ការណ៍ថា​ កំពុងដើរ​ជា​មួយ​មិត្ដភក្ដិ​ម្នាក់ហើយ​បានដួល​បោកក្បាល​ទៅលើថ្ម​ និង​រងរបួស​បេះដូង។ ​នាងមាន​ដើមកំណើត​មកពី​ តំបន់​ Tuscany នាង​បម្រើការ​ជាជា​អ្នករត់​តុនៅក្នុង​ភោជនីយដ្ឋាន​អ៊ីតាលី​មួយ។

ករណីនេះ​បានធ្វើឱ្យ​មានការ​ជជែកវែក​ញែកជា​ថ្មីអំពី​ម៉ូតូ​អគ្គិសនីនៅ​ទីក្រុង​ប៉ារីស​ ដែល​មានការ​ព្រួយបារម្ភ​អំពីសុវត្ថិ​ភាព​របស់​អ្នកថ្មើរជើង។ ​នៅឆ្នាំ ២០១៩ រដ្ឋាភិបាល​បារាំងបាន​ដាក់ចេញ​នូវ​ច្បាប់បន្ទាប់​ពីមាន​ករណី​រាប់រយទាក់​ទង​នឹង​ម៉ូតូអគ្គិសនី ​ដែលបណ្តាល​ឱ្យ​ មានអ្នក​ស្លាប់ជា​ច្រើន។ ច្បាប់នោះ​តម្រូវឱ្យ​ អ្នកជិះ​ត្រូវមាន​អាយុយ៉ាងតិច​ ១២ ឆ្នាំ​ហើយ​មិនអាច​ជិះកង់​ម៉ូតូលើ​ចិញ្ចើម​ផ្លូវ​បានទេ​៕