រដ្ឋាភិបាលកណ្តាលរបស់ប្រទេសឥណ្ឌាកាលពីថ្ងៃសៅរ៍ បានទទូចដល់រដ្ឋនានាឱ្យ​ប្រុងប្រយ័ត្ន​ក្នុង​ការ​រឹត​បន្តឹង​សង្គមឡើងវិញ ដោយភាពប្រុងប្រយ័ត្ន ការពារ​កុំ​ឱ្យ​មាន​ការ​រីក​រាល​ដាល​ឡើង​វិញ ដែល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ប្រទេស​នេះ។

រដ្ឋនានា​នៅ​ប្រទេស​ឥណ្ឌា កំពុងបន្ធូរបន្ថយកា​ររឹតត្បិត​ជាបណ្ដើរៗ ខណៈរ​លកទី២ នៃ​ការីករាលដាលនៃ​ជំងឺ​កូវីដ ១៩ ហាក់​ដូចជា​លេចឡើង​វិញ​ ​បច្ចុប្បន្ន​ប្រទេសនេះស្ថិតនៅលំដាប់ទី២ បន្ទាប់​ពី​សហរដ្ឋ​អាមេរិ​​ក ដោយ​​មាន​ចំនួនឆ្លង​សរុប​ប្រមាណ​ ២៩,៨២លាននាក់​និង​មាន​ករណី​​ស្លាប់ចំនួន ៣៨ ម៉ឺន​នាក់​ផងដែរ​។

ចាប់តាំងពីការបន្ធូរបន្ថយការរឹតត្បិតនេះមក ហ្វូងមនុស្សនិងចរាចរណ៍​បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ពាស​ពេញ​តាម​​ដង​ផ្លូវនានាក្នុងទីក្រុង​ទូទាំងប្រទេសឥណ្ឌា។ រដ្ឋលេខាធិការប្រចាំប្រទេស លោកស្រី Ajay Bhalla បាន​ជំរុញឱ្យរដ្ឋនានាត្រូវ​ត្រួតពិនិត្យការប្រកាន់ខ្ជាប់ជា​ប្រចាំនូវគោលការណ៍ការពារ​ជំងឺឆ្លង​ជា​និច្ច ដោយរក្សា​អនាម័យ គម្លាត​សង្គមជានិច្ច​។

គួរបញ្ជាក់ផងដែរថា ប្រទេសឥណ្ឌាកាលពីថ្ងៃសៅរ៍បាន​រាយការណ៍ករណីថ្មី​ចំនួន ៦០ ៧៥៣ ករណី និង​ការស្លាប់ចំនួន ១ ៦៤៧ ក្នុង​រយៈពេល ១ ថ្ងៃ​។ នេះបើយោងតាមសេចក្តីថ្លែងការណ៍​របស់​រដ្ឋា​ភិបាល​នៅថ្ងៃ​ដដែល​នេះ​៕