កាលពីថ្ងៃចន្ទ ​ទី ២១ ​មិថុនា ​ទីប្រឹក្សា​កាសែត​ប្រជាធិបតេយ្យ​ Apple Daily នឹងត្រូវ​បង្ខំចិត្ត​បិទ​ក្នុងរយៈ​ពេល​ប៉ុន្មានថ្ងៃ​ខាងមុខ​ បន្ទាប់ពី​អាជ្ញាធរ​បង្កក​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន​ក្រោមច្បាប់​សន្តិសុខ​ជាតិ។

តាមការ​ស្រង់សម្តី​របស់់​សារព័ត៌មាន​ Reuters លោក Mark Simon តាមរយៈ​ការ​សន្ទនាតាម​ទូរស័ព្ទ​បាន​និយាយថា​ Next Digital​ អ្នកបោះពុម្ព​ផ្សាយ​កាសែត​ហុងកុង​ដែលមាន​ប្រជាប្រិយ​នឹង​រៀបចំការ​ប្រជុំ​ក្រុមប្រឹក្សា​ភិបាលនៅថ្ងៃទី ២១ ​ដើម្បី​ពិភាក្សាពី​ដំណើរការ​នាពេល​ខាងមុខ​ទៀត។

លោក Simon​​ បាន​និយាយថា៖ «យើង​គិតថា​យើងនឹង​អាចនឹង​ដោះស្រាយ​បញ្ហានេះ​បាននៅ​ចុងខែនេះ​។ រឿងរ៉ាវកាន់​តែ​ពិបាកទៅៗ​ហើយរឿង​វា​លំបាកជាងនេះ​ទៅទៀត​»។

កាសែត​ Apple Daily ទទួល​រង​សម្ពាធ​កាន់តែ​ខ្លាំងឡើង​ចាប់តាំង​ពីម្ចាស់​និង​ជា​អ្នករិះគន់​យ៉ាងខ្លាំង​ដល់​ទីក្រុង​ប៉េកាំង​ លោក Jimmy Lai ដែល​ឥឡូវនេះ​កំពុង​ជាប់​ពន្ធនាគារ​ត្រូវបាន​ចាប់ខ្លួន​ក្រោមច្បាប់​សន្តិសុខ​ជាតិ​កាលពី​ខែសីហា ​ឆ្នាំ​ ២០២០។

ក្រុមហ៊ុន​ចំនួន ​៣​ ទាក់ទង​នឹង​ Apple Daily ក៏កំពុង​ត្រូវបាន​កាត់ទោស​ពី​បទឃុបឃិត​ជាមួយ​បរទេស​ហើយអាជ្ញាធរ​បានបង្កក​ទ្រព្យ​សម្បត្តិ​ ២,៣ ​លាន​ដុល្លារ​អាមេរិក៕