The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ឡាន​បុក​ក្បួនដង្ហែ Pride Parade អាមេរិក ធ្វើ​ឱ្យ​មនុស្ស​ម្នាក់​ស្លាប់​ និង​អ្នក​​រង​របួស​

ឡាន​បុក​ក្បួនដង្ហែ Pride Parade អាមេរិក ធ្វើ​ឱ្យ​មនុស្ស​ម្នាក់​ស្លាប់​ និង​អ្នក​​រង​របួស​

Content image - Phnom Penh Post
ប៉ូលិសចុះមកស៊ើបអង្កេតកន្លែងរថយន្ត Pickup បើកចូលហ្វូងមនុស្សនៅពេលហែក្បួនកាលពីថ្ងៃទី ១៩ មិថុនា។ AFP

ឡាន​បុក​ក្បួនដង្ហែ Pride Parade អាមេរិក ធ្វើ​ឱ្យ​មនុស្ស​ម្នាក់​ស្លាប់​ និង​អ្នក​​រង​របួស​

ប្រធានក្រុមអ្នក​ចម្រៀង​ក្បួន​ដង្ហែ​ Pride Parade ម្នាក់​បាន​បើក​បើកឡានប្រភេទ pick-up បុក​ក្បួន​ដង្ហែ​អបអរ​សហគមន៍ស្រលាញ់ភេទដូចគ្នា ឬ Pride Parade នៅរដ្ឋ​ Florida ដោយ​អចេតនា​កាលពីថ្ងៃសៅរ៍ កន្លង​ទៅ បណ្ដាល​ឱ្យ​សមាជិកនៃ​ក្បួន​ដង្ហែ​ម្នាក់​ស្លាប់ និងរ​ងរបួ​សធ្ងន់ម្នាក់​។

ឧប្បត្តិហេតុនេះ បាន​កើតឡើងនៅដើ​ម​​ពិធីបុណ្យ Wilton Manors Stonewall Pride Parade និងពិធីបុណ្យរបស់សហគមន៍ ​LGBTQ នៅក្នុងទី​ក្រុងមួយ​ក្បែរតំបន់​ Fort Lauderdale។

ករណីនេះ អភិបាលក្រុង Wilton Manors លោក Paul Rolli និងអភិបាលក្រុង Fort Lauderdale លោក Dean Trantalis បាននិយាយកាលពីថ្ងៃអាទិត្យថា ការស៊ើ​បអង្កេតដំបូង​បង្ហាញថា​ វាជា​គ្រោះ ថ្នាក់ដោយ​អចេតនា​ ដោយឡែក​​ អ្នកបើកឡានអាយុ៧៧ ឆ្នាំរូបនេះ នឹងត្រូវ​បានគេនាំទៅឃុំឃាំង​សិន បើទោះជា​គ្មាន​ការ​ចោទប្រកាន់ណាមួយ​ ត្រូវបានធ្វើឡើង ក៏​ដោយ​ហើយការស៊ើបអង្កេត​ក៏​នៅ​តែ​បន្តជា​និច្ច។​

ប្រធាន​ក្រុម​ចម្រៀង​ក្បួន​ដង្ហែ​ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា៖ «ឧប្បត្តិហេតុ​នេះ​ គឺ​ជា​គ្រោះថ្នាក់ដ៏​អកុសល។ ដោយសារ​ អ្នកបើកបរក៏ជាសមាជិក​នៃ​ក្រុម​គ្រួសាររបស់​ក្រុម​ចម្រៀង​ The Chorus ផងដែរ​នោះ បើតាមការដឹងរបស់ខ្ញុំនេះ មិនមែនជាការវាយប្រហារ​ទៅលើ​សហគមន៍ ​LGBTQ ទេ៕

អត្ថបទគួរចាប់អារម្មណ៍