ប្រទេសថៃ ​អនុញ្ញាតឱ្យ​ប្រើប្រាស់​វ៉ាក់សាំងការពារ​កូវីដ ១៩ ​របស់​ក្រុមហ៊ុន Sinopharm ដែលវ៉ាក់សាំង នេះ​នឹងត្រូវត្រួត​ពិនិត្យ​សុវត្ថិភាព​ដោយ​នាយកដ្ឋាន​អាហារ និងឱសថ​របស់ថៃមុនដាក់​ឱ្យប្រជាជន​ថៃទទួល​ការចាក់​វ៉ាក់សាំងនោះ​។

លោកវេជ្ជបណ្ឌិត ​Supakit Sirilak​ អគ្គនាយកនៃ​វិទ្យាសាស្ត្រវេជ្ជសាស្ត្រ​បាននិយាយកថា​ វ៉ាក់សាំង Sinopharm ​ដំបូងបាន​មកដល់​ប្រទេសថៃ​ នៅថ្ងៃទី​ ២០ ខែមិថុនា ​ហើយ​នាយកដ្ឋាន​បានយក​គំរូវ៉ាក់សាំងនោះ​ ដើម្បីធ្វើកា​រត្រួតពិនិត្យ​សុវត្ថិភាព​ និង​គុណភាព។

គួរបញ្ជាក់​ផងដែរថា ​វ៉ាក់សាំង​ការពារ​កូវីដ ១៩ ទាំងអស់​ត្រូវតែធ្វើ​តេស្ត​ដោយនាយ​កដ្ឋានជា​មុនមុនពេល​វ៉ាក់សាំង​ត្រូវបានដាក់​ឱ្យប្រើប្រាស់​​ជាសាធារណៈ។

ប្រធាននាយកដ្ឋាន​បាននិយាយ​ថា ​ការធ្វើ​តេស្តវ៉ាក់សាំង​នៅមន្ទីរ​ពិសោធន៍​ គឺត្រូវត្រួត​ពិនិត្យ​សុវត្ថិភាព​ដើម្បីធានា​ថា ​វ៉ាក់សាំងនោះ​បំពេញ​តាមស្តង់ដា​ដែលបាន​កំណត់​ដោយ​នាយកដ្ឋាន​ចំណីអាហារ​ និងឱសថ​របស់​ប្រទេសថៃ។

លោកបានបន្ត​និយាយថា លទ្ធផលពី​មន្ទីរពិសោធន៍​របស់យើង​បានសន្និដ្ឋាន​ថា វ៉ាក់សាំងនេះ​ គឺបំពេញតាម​ស្តង់ដា​ដែលបាន​កំណត់។​ នាយកដ្ឋាន​បាន​ចេញវិញ្ញាបនបត្រ​រួចហើយ ដូច្នេះវ៉ាក់សាំងនេះ​អាចដាក់ឱ្យ​ប្រើប្រាស់ជា​សាធារណ​បាន។

រាជបណ្ឌិត​សភា ​Chulabhorn បានធ្វើបច្ចុប្បន្ន​ភាពផែនការចែក​ចាយវ៉ាក់សាំង​នៅលើទំព័រ​ហ្វេសប៊ុក​របស់ខ្លួនដោយ​និយាយថា​​ ក្រុមហ៊ុន​ និង​អង្គការ​ចំនួន ៦​ ៤៣៧ នឹងទទួល​បានវ៉ាក់សាំង​ ដើម្បីផ្តល់ទៅដ​ល់មនុស្ស ​៧៧៩ ​៣០០ ​នាក់នៅខែ​សីហានេះ​៕