រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​អង់គ្លេស​ លោក ​Matt Hancock បាន​លាលែង​ពី​តំណែងកាល​ពី​ថ្ងៃសៅរ៍​ ក្រោយ​មាន​គេ​លាតត្រដាងថា ​រូប​លោក​បាន​បំពាន​លើ​វិធាន​សុវត្ថិភាព​ទប់​ស្កាត់​ជំងឺកូវីដ ១៩ ​ដោយ​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយជំ​នួយកា​រជិត​ស្និទ្ធ​របស់​លោក​ក្នុង​ការិយាល័យ​។

មន្ត្រីក្រសួង​សុខាភិបាល​នាំ​មុខ​គេ​របស់​ចក្រ​ភពអង់គ្លេស​បាន​សរសេរ​ក្នុង​លិខិត​លាឈប់​មួយ​ផ្ញើ​ទៅ​កាន់​នាយក​រដ្ឋមន្រ្តី​អង់គ្លេស​ លោក​ Boris Johnson ថា៖ «យើងជំពាក់​គុណ​ប្រជាជន​ដែល​បាន​លះបង់​ច្រើន​ណាស់​ក្នុង​ពេល​មាន​ជំងឺ​រាតត្បាតនេះ​និយាយ​ឱ្យ​ស្មោះត្រង់ចុះ ​ខ្ញុំ​បាន​ធ្វើ​ឱ្យ​ពួក​គេ​ខក​ចិត្ត​យ៉ាងខ្លាំង​ដោយសារ​ខ្ញុំ​បាន​បំពាន​លើ​គោល​ការណ៍​ណែ​នាំ​សុវត្ថិភាព​កូវីដ ១៩​»។

លោក Hancock ​បានសារភាព​ថា ​លោក​បានធ្វើឱ្យ​សាធារណ​ជនខកចិត្ត ​បន្ទាប់​ពី​កាសែត ​The Sun បានចុះផ្សា​យ​រូបភាព​កាមេរ៉ា​សុវត្ថិភាព​ ដែល​លោក​បាន​ថើប​ជំនួយ​ការ​លោក​នៅក្នុ​ង​ការិយាល័យ​កាល​ពី​ថ្ងៃ​ទី​ ៦ ​ខែឧសភា​ កន្លង​មក​នេះ​៕