រដ្ឋាភិបាល​កូឡុំប៊ី ប្រកាស​ផ្ត​ល់ប្រាក់រង្វាន់ចំនួន ៣ ពាន់លា​នប៉េសូ (ឬស្មើនឹង​ ៧៩៦ ០០០ ដុល្លារ) ដល់​បុគ្គល​ណា​ ដែល​ដឹង​​ព័ត៌មាន​ស្ដី​អំពី​ការវាយប្រហារលើឧ​ទ្ធម្ភាគចក្ររបស់ប្រធានា​ធិបតីនៅ ក្បែរ​ព្រំប្រទល់​ប្រទេស​វ៉េណេស៊ុយអេឡា កាលពីថ្ងៃសុក្រ កន្លងទៅ​។

ឧ​ទ្ធម្ភាគចក្ររបស់​ប្រធានាធិបតីកូឡុំប៊ី ត្រូវ​ទទួល​រង​ការ​វាយ​ប្រហារ​ ដោយ​សារ​គ្រាប់​កាំភ្លើង ប៉ុន្តែគ្មា​ននរណាម្នាក់នៅលើយន្តហោះ ត្រូវ​រងរបួសនោះ​ទេ។ អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប និ​ង​សហរដ្ឋអាមេរិ​ក​ សុទ្ធ​តែបា​ន​ថ្កោលទោសចំពោះការវាយប្រហារនេះ។

រដ្ឋមន្រ្តីក្រសួងការពារជាតិ Diego Molano ដែលជាអ្នកនៅលើយន្តហោះដែរនោះ​ បាន​ប្រកាស​ផ្តល់​រង្វាន់​ដល់​បុគ្គលណា ដែល​អាច​ផ្ដល់​ព័ត៌មា​ន​ស្ដីអំពីករណីនេះ ដើម្បី​ស្វែង​រក​​ជន​បង្ក​ហេតុ និង​ផ្ដន្តាទោស​តាម​ច្បាប់​។

ប៉ូលិ​សកូឡុំ​ប៊ី​ បាន​រកឃើញកាំភ្លើង ២​ ដើមនៅសង្កាត់ C neighborhoodcuta គឺកាំភ្លើង AK-47 ១ ដើម​ និងប្រភេទ​គ្រាប់ ​7.62 ចំនួន​ ១ ​គ្រាប់ ដែល​បាន​ប្រើក្នុងការវាយប្រហារនេះ​។ ប្រភពដដែល​បាន​ឱ្យ​ដឹងថា គ្រាប់​កាំភ្លើង​ប្រភេទ​នេះ គឺ​ជា​សញ្ញាណ​របស់​ក​ងកម្លាំង​ប្រដាប់អាវុធវ៉េណេស៊ុយអេឡា។ ទោះជា​យ៉ាងណា​ ខាង​អាជ្ញាធរ​ នៅ​តែ​តាម​ចាប់​អ្នក​បង្ក​ឱ្យ​ខាន​តែ​បាន។

មុនពេលមាន​ការបាញ់ប្រហារលោក Duque បានចូលរួមព្រឹត្តិការណ៍មួយនៅតំបន់ Catatumbo។ តំបន់នេះលាត​សន្ធឹងព្រំដែនកូឡុំប៊ី និង​ប្រទេស​​វ៉េណេស៊ុយអេឡា​។ រដ្ឋាភិបាល​កូឡុំប៊ី​ បានចោទ​ប្រកាន់​រដ្ឋាភិបាល​វ៉េ​ណេស៊ុយ​អេឡា​ថា​ ជាអ្ន​កធ្វើសង្គ្រាមឧទ្ទាមកាលពីមុន​មក​។ ប្រជាជាតិ​ទាំង ២ ​ក៏​បាន​ផ្តាច់​ទំនាក់​ទំនង​ការ​ទូត​ បន្ទាប់​ពី​លោក​ Duque ឡើងកាន់អំណាចក្នុងឆ្នាំ ២០១៨៕