អធិការកិច្ច​មួយ​នៅ​ឆ្នាំ ២០១៨ បានគូស​បញ្ជាក់​អំពីកំហុស​ដ៏ធំមួយ​នៅក្នុង រចនាដើម​នៃ​អគារ​ដែល​បានដួល​រលំ​នៅជិត​ទីក្រុង Miami ​រដ្ឋ Florida។​តាមការ​ផ្សាយ​របស់សារព័ត៌មាន ​BBC របាយការណ៍​វិស្វករ​ដែលទើប​បានផ្សព្វផ្សាយ​ជាសាធារណៈ​បាន​បង្ហាញថា ​អគារ​នៅ ​Miami​ រដ្ឋ Florida​ មាន​បញ្ហាពី​ប្រព័ន្ធបង្ហូរ​ទឹកចេញពី​មូលដ្ឋាន​នៃ​ឆ្នេរសមុទ្រ​ Champlain Towers។

វិស្វករ​លោក ​Frank Morabito​ បាន​និយាយថា ​កង្វះ​ប្រព័ន្ធបង្ហូរ​ទឹកត្រឹម​ត្រូវ គឺ​ជា​បញ្ហាដែល​ផ្តើម​ចេញពី​គុណវិបត្តិ​ក្នុង​ការអភិវឌ្ឍ​ឯកសារ​កិច្ចសន្យា​ដើម​។ លោក​បាន​សរសេរ​ថា ការការ​ពារទឹក​ជ្រាបមិន​បាន​ បង្កឱ្យ​មានការ​ខូចខាតរ​ចនាសម្ព័ន្ធ​សំខាន់ៗ​ចំពោះ​សំណង់​បេតុង​នៅខាង​ក្រោម​តំបន់​ទាំងនេះទេ​។ អគារនេះ​មាន​បន្ទប់ ​១៣៦ ​ហើយ​បន្ទប់​ចំនួន ៥៥ ​នៃ​អគារទាំងនោះ​ បាន​ដួលរលំ​កាលពី​ព្រឹក​ថ្ងៃទី ២៤ មិថុនា​។

តាមការ​ស្រង់​សម្តី​របស់​កាសែត​ New York TImes លោក Kenneth Direktor​ មេធាវី​ដែលធ្វើការ​ក្នុងរឿងនេះ​ បាន​និយាយថា​ វិស្វករ​បានរក​ឃើញដែក​ថែប​ប្រេះ​ និង​បេតុង​ដែល​ខូចខាត​ដែល​ត្រូវ​ការ​ការ​ជួសជុល។

ការសិក្សា​ពី​អ្នកស្រាវ​ជ្រាវ​នៅ​សាកល​វិទ្យាល័យ​អន្តរជាតិ​ហ្វ្លរីដា​ ដែលបាន​ចេញផ្សាយ​កាលពី​ឆ្នាំមុន​បាន​រកឃើញថា​ អគារនេះ​បានស្រុតចុះ ​២ ​មិល្លីម៉ែត្រ​ក្នុង ១ ឆ្នាំ​ ក្នុង​ទសវត្សរ៍​ឆ្នាំ ​១៩៩០ ដែលអាច​ប៉ះពាល់​ដល់​រចនា​សម្ព័ន្ធ៕