កាលពីថ្ងៃសុក្រ​ ទី ២៥​ មិថុនា ​យ៉ាងហោចណាស់​មាន​មនុស្ស ៣ នាក់​បានស្លាប់​ នៅក្នុង​ការវាយ​ប្រហារ​ដោយការ​ចាក់​នឹង​កាំបិត​នៅក្នុងទីក្រុង​ Würzburg ​ប្រទេស​អាល្លឺម៉ង់។

ជនសង្ស័យ​ដែលមាន​អាយុ ២៤ ​ឆ្នាំ ជា​ជនអន្តោប្រវេសន៍​សូម៉ាលី​បានយកកាំបិត​ពី​ហាង​ទំនិញ ហើយធ្វើការ​វាយប្រហារ​ទៅលើ​មនុស្ស​នៅក្នុងហាង​ទំនិញនោះ រួចធ្វើកា​រវាយ​ប្រហារអ្នក​ធ្វើដំណើរ​នៅខាងក្រៅ។​ ស្ត្រី ៥ នាក់ ​និង​កុមារម្នាក់​ ក៏បាន​រងរបួស​ផងដែរ​នៅក្នុង​ការ​វាយប្រហារនេះ​។

ប៉ូលិស​បាន​និយាយថា​ ជន​សង្ស័យអាច​មានបញ្ហា​ផ្លូវចិត្ត​ហើយអាច​មានជំនឿ​សាសនា​អ៊ិស្លាម​ជ្រុលនិយម។​ កាលពីថ្ងៃទី​ ២៦ មិថុនា ​លោក​បានបង្ហាញ​ខ្លួននៅ​ក្នុងតុលាការ​ដោយចោទ​ប្រកាន់ពី​បទឃាតកម្ម​ចំនួន​ ៣ ​និង​បទប៉ុនប៉ង​ធ្វើឃាត ៦ ដង​ និង​បង្កអន្តរាយ​ដល់រាងកាយ​ធ្ងន់ធ្ងរ៕