គណៈកម្មាធិការអូស្ត្រាលី​ ឆ្លើយតបនឹង​ការ​រីក​រាលដាល​​នៃ​ជំងឺ​កូវីដ ១៩ គ្រោង​នឹងបើក​ការ​ប្រជុំ​ជាបន្ទាន់​មួយ​នៅ​ថ្ងៃចន្ទនេះ ដោយសារ​ករណី​ផ្ទុះ​ឡើង​យ៉ាងខ្លាំង​នឹង​វ៉ារ៉្យង់​ Delta ថ្មីនិងរឹតបន្តឹងការ​ធ្វើដំណើរ​នៅ​កន្លែង​​ផ្សេង​ទៀត​ ដែលអាច​ធ្វើ​ឱ្យ​ប៉ះពាល់ដល់ប្រជាជនប្រ​មាណ ១៨ លាននាក់។

លោក Treasure Frydenberg រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុសហព័ន្ធបានប្រាប់​វិទ្យុអូស្រ្តាលី​នៅ​ថ្ងៃចន្ទនេះ​ថា៖ «ខ្ញុំគិតថា យើងកំពុងឈានចូលដំណាក់កាល​ថ្មី​នៃ​ការរីករាលដាលនៃជំងឺរាតត្បាតនេះ​ហើយ ដោយ​ករណី​ឆ្លង ដោយសារវ៉ារ្យ៉ង់ Delta ថ្មីកើន​ឡើង​ច្រើន​គួរ​ឱ្យ​កត់​សម្គាល់»​​​​។

លោក Frydenberg បាននិយាយថា គណៈកម្មាធិការសន្តិសុខជាតិដែលដឹកនាំ​ ដោយ​លោក​នាយករដ្ឋ​មន្រ្តី​ Scott Morrison នឹង​ប្រាប់​ពីស្ថាន​ភាព​សង្ខេប​ និងព័ត៌មាន​បន្ថែម​ទៀត​នៅ​ថ្ងៃ​ចន្ទ​។ ដោយឡែក ទីក្រុង​ Sydney ដែលជាទីក្រុងធំបំផុតរបស់អូ​ស្ត្រាលីក្នុងចំណោមប្រជាជន ២៥ លាន​នាក់​របស់​អូស្ត្រាលី​ ត្រូវ​បាន​បិទខ្ទប់​ក្នុង​រយៈពេល ២ សប្តាហ៍​។

ករណីក្នុងស្រុកថ្មីចំនួន​ ១៨ នាក់ ​ត្រូវបានគេរាយការណ៍នៅក្នុងរ​ដ្ឋ New South Wales កាល​ពីថ្ងៃចន្ទ កន្លង​ទៅ​​។ ករណីភាគច្រើន សុទ្ធសឹង​តែ​​មក​ពីវ៉ារ្យ៉ង់ Delta ថ្មី​។ ដោយឡែក ករណី​ផ្ទុះ​ចុងក្រោយបង្អស់​របស់​ទី​ក្រុង​ Sydney បានចាប់ផ្តើម​ នៅពេលដែលអ្នកបើកបរសម្រាប់ក្រុម​អាកាសយានិកអន្តរជាតិ​ ឆ្លងវ៉ារ៉្យង់​ Delta ថ្មី កាលពី​​ពាក់កណ្តាលខែមិថុនា កន្លងទៅ​៕