កាលពី​ថ្ងៃ​អាទិត្យ​ ទី ២៧ មិថុនា ​ក្រុម​មន្រ្តី​ឥណ្ឌា​បាននិយាយថា ​ក្រុម​អ្នកស៊ើប​អង្កេត​កំពុងស៊ើប​អង្កេត​ការវាយ​ប្រហារ​ដោយ​ប្រើប្រាស់​ដ្រូន ដែល​សង្ស័យ​នៅ​មូលដ្ឋាន​ទ័ព​អាកាស​មួយ​នៅភាគ​ខាងជើង​ប្រទេស​ឥណ្ឌា។

កងទ័ព​អាកាស​ឥណ្ឌា​បាន​សរសេរ​តាម​ប្រព័ន្ធ​អ៊ីនធឺណិតថា ការផ្ទុះ​អាំងតង់ស៊ីតេ​ទាបចំនួន​ ២ ត្រូវ​បាន​គេរាយការណ៍​កាលពី​ព្រឹក​ថ្ងៃទី​ ២៧ មិថុនា​ នៅក្នុង​តំបន់​បច្ចេកទេស​នៃ​ស្ថានីយ​កងទ័ព​អាកាស​ចាមមួ​ ប៉ុន្តែមិន​មានការ​ខូចខាត​ឧបករណ៍​ណា​មួយ​ទេ ហើយការ​ស៊ើប​អង្កេត​កំពុងបើក​ដំណើរការ​ជាមួយ​ភ្នាក់ងារ​ស៊ីវិល។

កាសែត The Indian Express ​បាន​រាយការណ៍​ថា​ មនុស្ស ២ នាក់ ត្រូវ​បានចាប់​ខ្លួន ជុំវិញ​ហេតុការណ៍នេះ​ ខណៈ​មនុស្ស ២ នាក់​នៅមូលដ្ឋាន​ទ័ព​អាកាស​រងរបួស​ស្រាល​៕