សមាជិក​រដ្ឋ​ចំនួន​ ១៩៣ របស់​អង្គការ​សហប្រជាជាតិ​បានខកខាន​ក្នុង​ការព្រមព្រៀង​លើ​ថវិកា​ការពារ​សន្តិភាព​សម្រាប់ឆ្នាំនេះ​ ដែលអាចនាំឱ្យ​មាន​ការរាំងស្ទះ​ដល់​បេសកកម្ម​ទាំងអស់​ប្រសិនបើ​កិច្ចព្រមព្រៀង​មួយមិន​ត្រូវ​បាន​សម្រេច​ឆាប់ៗនេះ​។

ថវិកា​សម្រាប់​ប្រតិបត្តិការ​ការពារ​សន្តិភាព​ពិភពលោក​របស់​អង្គការ​សហប្រជាជាតិ​មាន​ប្រមាណ ​២០ បេសកកម្ម​នៅទូទាំងពិភព​លោកដែល​បានកង​ទ័ព​មួក​ខៀវ​ ១០ ម៉ឺននាក់​ដែល​បេសកកម្ម​ទាំង​នោះ​មា​ន​ទឹកប្រាក់​ចំនួន​ប្រមាណ​ ៦,៥ ​ពាន់លានដុល្លារ​អាមេរិក​ និង​សម្រាប់​រយៈពេល​ ១២ ខែ។ កិច្ចព្រមព្រៀង​ទាំងនោះ​ត្រូវចាប់​ផ្តើម​ជារៀងរាល់​ឆ្នាំ​នៅ​ថ្ងៃទី ១​ ខែក​ក្កដា។

អគ្គលេ​ខាធិការ​រង​អង្គការ​សហប្រជាជាតិ​សម្រាប់​ប្រតិបត្តិការ​ការពារ​សន្តិភាព​លោក​ Jean-Pierre Lacronix ​កាលពីឆ្នាំមុន​ បាន​និយាយថា ​ការចរចា​ថវិកា​ក្នុង​ចំណោម​រដ្ឋជា​សមាជិក​មាន​ភាព​ស្មុគស្មាញ។ ប៉ុន្តែកិច្ចចរចា​ទាំងនោះ​បាន​បញ្ចប់ដោយ​កិច្ច​ព្រមព្រៀង​មួយ​នៅ​ថ្ងៃទី ២៣ ខែ ​មិថុនា ឆ្នាំ ២០២០ ពោលគឺ ១ ​សប្តាហ៍​មុនថ្ងៃ​កំណត់​។

លោក Lacronix​ មាន​និយាយថា​ ឆ្នាំនេះ​ហានិភ័យ​គឺថា អំឡុងពេល​រហូតដល់​មានការ​សម្រេច​លើថវិកានោះ​ត្រូវបាន​ធ្វើឡើង​ដោយ​មហាសន្និបាត​បេសកកម្ម​របស់​យើង យើងនឹង​ជួបប្រទះ​នូវ​ឧបសគ្គ​ក្នុងការ​ចំណាយ​លើវិធានការ​ដើម្បី​ការពារ​បុគ្គលិក​របស់យើង​ប៉ុណ្ណោះ។

លោកបាន​និយាយ​បន្ថែមថា នេះគឺជា​លទ្ធភាពដែល​គួរឱ្យព្រួយ​បារម្ភជា​ពិសេសនៅ​ក្នុង​បរិយាកាស​ដែល​បេសកកម្ម​របស់យើង​ភាគច្រើន​កំពុង​ប្រតិបត្តិការ​ក្នុងស្ថានភាព​លំបាកនិង​គ្រោះថ្នាក់​៕