កាលពី​ថ្ងៃអង្គារ ទី​ ២៩​ ខែ​មិថុនា ​អនុរដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​តៃវ៉ាន់​លោក​ Chen Tsung-yen បាននិយាយថា​ ការ​បន្ថែម​វ៉ាក់សាំង​ចំនួន ​៤១០ ​០០០ ​ដូស​បន្ថែម​ទៀត​នៃ​វ៉ាក់សាំង ​Moderna​ នឹងត្រូវ​ដឹកទៅដល់​កោះតៃវ៉ាន់​នៅថ្ងៃ​ទី ៣០ ​មិថុនា។

តាម​ការ​ស្រង់សម្តី​របស់​សារព័ត៌មាន ​CNA លោក Chen ​បាន​ប្រាប់អ្នក​សារព័ត៌​មាន​ថា​វ៉ាក់សាំង​ការពារ​កូវីដ ១៩ ចំនួន​ ៤១០ ០០០ ​ដូស ​គួរតែ​មកដល់​នៅ​រសៀល​ថ្ងៃ​ទី ​២៩ ឬ​ពេល​ព្រលប់​ប្រសិន​បើមិន​មាន​ការ​ប្រែប្រួល​។

កោះតៃវ៉ាន់​បាន​ព្យាយាម​ទិញ​វ៉ាក់សាំង​ការពារ​កូវីដ ១៩​ ដើម្បី​ពន្លឿន​យុទ្ធ​នាការ​វ៉ាក់សាំង​កូវីដ ១៩ ដោយខ្លួន​បាន​បញ្ជា​ទិញ​វ៉ាក់សាំង​ចំនួន ​១០ ​លាន​ដូស​ពី​ក្រុមហ៊ុន​ AstraZeneca Plc​ និង​ ៤,៧៦ លានដូស​ ពី​គម្រោងចែក​រំលែក​ជា​សកល​របស់ ​COVAX ​សម្រាប់​ប្រទេស​ដែលមាន​ប្រាក់​ចំណូល​ទាប​។

តៃវ៉ាន់​បាន​បញ្ជា​ទិញពី​ក្រុមហ៊ុន​តៃវ៉ាន់​ចំនួន​ ២ ដែល​កំពុង​ផលិត​វ៉ាក់សាំង​ក្នុងស្រុក​ដែលគិត​ជាទឹក​ប្រាក់​ប្រមាណ ​១០ ​លាន​ដូល្លារ​អាមេរិក​ទៀត​៕