សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រឆាំង​ប្រេស៊ីល​ម្នាក់​ បាន​ដាក់​ពាក្យ​បណ្តឹង​ព្រហ្មទណ្ឌ​ប្រឆាំង​នឹង​លោក​ប្រធានាធិបតី​ស្តាំ​និយម​ Jair Bolsonaro ដោយ​ជំរុញ​ឱ្យ​តុលាការ​កំពូល​​របស់​ប្រទេស​មាន​ការ​ស៊ើប​អង្កេត​លើ​ភាព​មិន​ប្រក្រតី​ទាក់​ទិន​នឹង​ការ​ទិញ​វ៉ាក់សាំង​។

ពាក្យ​បណ្តឹង​នេះ​ បាន​ធ្វើ​ឡើង​បន្ទាប់​​ពី​គណៈកម្មការ​ព្រឹទ្ធសភា​មួយ​ដែល​ស៊ើបអង្កេត​ពី​ការ​ឆ្លើយ​តប​នឹង​ជំងឺ​រាតត្បាត​របស់​រដ្ឋាភិបាល​បាន​រក​ឃើញ​​​នូវ​ការ​ចោទ​ប្រកាន់​​មួយ​ផ្ទុះ​ឡើង​កាល​ពី​សប្តាហ៍​មុន​ថា​ លោក Bolsonaro ដឹង​អំពី​អំពើពុក​រលួយ​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​តម្លៃ ៣០០​ លាន​​​ដុល្លារ​ របស់​ប្រទេស​ប្រេស៊ីល​ សម្រាប់​ទិញ​វ៉ាក់សាំង​ផលិត​នៅ​ឥណ្ឌា Covaxin ហើយ​មិនបាន​ធ្វើ​អន្តរាគមន៍​។

សមាជិក​ព្រឹទ្ធ​សភា​លោក ​Randolfe Rodrigues បាន​និយាយ​ថា​ គាត់​បាន​ដាក់​ពាក្យ​សុំ​ទៅ​តុលាការ​កំពូល​ ដើម្បី​ស៊ើប​អង្កេត​លើ​លោក​ប្រធានាធិបតី​រូប​នេះ «ដោយសារ​លោក​ Bolsonaro​ មិន​បាន​ចាត់​វិធានការ​អ្វី​ទាំង​អស់​ក្រោយ​គេ​ជូន​ដំណឹង​ថា មាន​អំពើ​ពុក​រលួយ​ខ្នាត​យក្ស​​នៅ​ក្នុង​ក្រសួង​សុខាភិបាល»។ ទោះ​យ៉ាងណា​ក្ដី​ខាង​ការិយាល័យ​ប្រធានាធិបតី​មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ចំ​ពោះ​​សំណើ​សុំ​ការ​​អត្ថាធិប្បាយ​ទេ។​

រដ្ឋអាជ្ញា​សហព័ន្ធ​ និង​សមាជិក​សភា​កំពុង​សិក្សា​ស្វែង​យល់​ថា​ តើ​មូលហេតុ​អ្វី​ទើប​រដ្ឋាភិបាល​ព្រម​ទទួល​​​ធ្វើ​កិច្ច​ព្រមព្រៀង​យ៉ាង​រហ័ស​ដល់​អន្តរការី​ម្នាក់​ ដើម្បី​ទិញ​វ៉ាក់សាំង​​ Pfizer ក្នុង​តម្លៃ​ទាប​មួយ​ក្លាយ​ជា​ករណី​ដែល​រដ្ឋាភិបាល​​មិន​អើពើ៕