កាលពីព្រឹក​ថ្ងៃចន្ទ លោក Barnaby Joyce ឧបនាយករដ្ឋមន្រ្តីអូស្ត្រាលី​ម្នាក់ ត្រូវ​បាន​មន្ត្រីប៉ូលីស​អង់គ្លេស​ពិន័យ​ជាទឹក​ប្រាក់​ ២០០ ដុល្លារ​ នៅ​ស្ថានីយ៍ប្រេងឥន្ធនៈមួយនៅក្នុងតំបន់ Armidale ក្រោយ​ពេល​លោក​មិន​បាន​ពាក់​ម៉ាស់​ ដែល​ជាអង្វើ​​ប្រឆាំង​នឹង​វិធាន​ការពារ​ជំងឺ​កូវីដ​ ១៩​។

ស្នងការរងប៉ូលិសលោក Gary Worboys បាននិយាយថា ការផាកពិន័យនេះ​ គឺជា​​ឧទាហរណ៍​មួយ​ក្រើន​រំលឹក​ដល់​​ប្រជាជន ឬ​មន្ត្រីឱ្យ​ធ្វើ​តាមការណែនាំតាម​វិធាន​ការពារ​ជំងឺឆ្លង​។

ឧបនាយករដ្ឋមន្រ្តីដែលទើបឡើងកាន់តំណែងថ្មីនេះ បាន​បញ្ចប់កិច្ច​សម្ភាសន៍​ជាមួយ​ទូរទស្សន៍ Sky News ទាក់ទិននឹង​ករណីនេះ ដោយ​លើក​ម៉ាស់​គ្រវីថា លោក​ចង់​ចែក​រំលែក​ «រឿង​​គួរ​ឱ្យ​ចង់សើច​មួយ»។

លោក​បាននិយាយថា​៖ «ខ្ញុំ​បាន​ទៅ​ស្ថានីយ៍​ប្រេងឥន្ធនៈមួយបម្រុងនឹង​ទៅ​ព្រលាន​យន្តហោះ ប៉ុន្តែ​ខ្ញុំ​ភ្លេច​ថា​ខ្ញុំ​ត្រូវ​ចាក់សាំង​គ្រាន់​ភា្លម ៣០ វិនាទី​ ក្រោយមក​អស់​ ២០០ ដុល្លារ​ ដោយ​សារ​ខ្ញុំមិន​បាន​ពាក់​មួយ​នេះ»។

កាលពីមុន​ លោក​ត្រូវបានគេចោទប្រកាន់ពីបទបៀតបៀនផ្លូវភេទ និង​ពេល​ថ្មីៗ​នេះ​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពី​ការ​ទំនាក់ទំនងស្នេហាជាមួយបុគ្គលិក ដែល​ជា​ការប្រឆាំង​នឹង​បទបញ្ជារបស់​នាយក​រដ្ឋ​មន្ត្រី​។​​ថ្មីៗនេះផងដែរ​។

ឧបនាយករដ្ឋមន្រ្តី​ក៏ត្រូវបានគេជំរុញឱ្យ​សុំទោស​ ចំពោះការអត្ថាធិប្បាយ​ ដែល​លោក​បាន​លើក​ឡើង​អំពីបញ្ហាប្រឈមរាតត្បាត​នៅទីក្រុង Melbourn បន្ទាប់ពីលោកបានប្រាប់អ្នករស់នៅក្នុងតំបន់ News Corp ថា លោក​មិន​ខ្វល់​ពី​បញ្ហា​ហ្នឹង​ទេ​ ដោយសារ​ឥឡូវ​​តម្លៃធ្យូងថ្មកំពុងកើនឡើង៕