តុលាការកំពូលរបស់ប្រទេសអាហ្វ្រិកខាងត្បូង បានកាត់ទោសអតីតប្រធានាធិបតី​ លោក Jacob Zuma ឱ្យជាប់​ពន្ធនាគាររយៈពេល ១៥ ខែ​ កាលពីថ្ងៃអង្គារពីបទមិនបានបង្ហាញខ្លួន​ក្នុង​ការ​ស៊ើបអង្កេត​អំពើ​ពុក​រលួយ​ ក្រោយ​​តុលាការ​បានទុកពេល ៥ ថ្ងៃ ឱ្យគាត់​បង្ហាញខ្លួននៅចំពោះមុខប៉ូលិស។

លោក Zuma មិនបានបង្ហាញមុខនៅក្នុងការស៊ើបអង្កេតដែលដឹកនាំដោយអនុប្រធានយុត្តិធម៌ លោក Raymond Zondo កាលពីខែកុម្ភៈ ហើយមេធាវីរបស់អ្នកស៊ើបអង្កេត​ បាន​សុំដីការតុលាការ​ ដើម្បី​សុំ​ឱ្យ​មានការ​​ដាក់ពន្ធនាគារលោក។

លោក Amanda Gouws សាស្រ្តាចារ្យវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យ Stellenbosch មានប្រសាសន៍ថា៖ «គាត់បានលុបចោល​ជម្រើស​ផ្លូវច្បាប់​របស់គាត់​ទាំងអស់​ ពីព្រោះ​គ្មាន​តុលាការ​ជាន់​ខ្ពស់ណា​ ដែ​​លត្រូវប្តឹងឧទ្ធរណ៍លោក​នោះទេ។ ជាទូទៅតុលាការធម្មនុញ្ញជា​កន្លែងចុ​ងក្រោយ ដែល​លោក​ត្រូវប្រឈម​មុខ​ចំពោះ​ករណីលោក»។

គួរបញ្ជាក់ផងដែរថា លោក Zuma អាយុ ៧៩ ឆ្នាំ​ ចាញ់​ឆ្នោត ដោយ​លោក​ប្រធានាធិបតី​ Cyril Ramaphosa ក្នុងឆ្នាំ ២០១៨ ។ចាប់តាំងពីពេលនោះ​មក​ គាត់បានប្រឈមមុខ​នឹងវិធានច្បាប់​នានា ដែល​រួមមានការចោទប្រកាន់ពីបទពុករលួយធំៗ ក្នុងអំឡុងពេលលោក​កាន់តំ​ណែង៕