អាហ្រ្វិកខាងត្បូងបានប្រកាស​បិទខ្ទប់​ប្រទេស​យ៉ាងហោចណាស់ ២ សប្តាហ៍ ដើម្បីប្រយុទ្ធប្រឆាំងនឹងរ​លក​ទី​៣ នៃជំងឺកូវីដ ១៩ ដោយ​វ៉ារ្យ៉ង់ Delta ថ្មី។ប្រធានាធិបតី លោក Cyril Ramaphosa ក្នុង​សុ​ន្ទរកថា​​ទូទាំងប្រទេស ​កាលពីថ្ងៃអាទិត្យ​កន្លង​មក​។

រលកទី៣ បច្ចុប្បន្ន កំពុង​រីករាលដាលនៅ​តំបន់ Gauteng ដែល​ជា​តំបន់​ក្បាល​ម៉ាស៊ីន​សេដ្ឋកិច្ច​របស់​អាហ្រ្វិក​ខាងត្បូង។ ការរឹតបន្តឹង​វិធាន​ការពារ​ការ​ឆ្លង​ជំងឺ​ រួមមាន​ទាំង​ការ​ហាម​ឃាត​ការប្រជុំ​ក្នុង​ផ្ទះ​​ និង​ក្រៅផ្ទះ​ លើកលែងតែពិធីបុណ្យសព និ​ងបម្រាមគោចរ​ត្រូវបានបង្កើតឡើងចាប់ពីម៉ោង ៩ យប់និង ៤ ព្រឹក ផងដែរ​។

ការលក់គ្រឿងស្រវឹង ក៏​ត្រូវបានហាមឃាត់ខណៈពេលធ្វើដំណើរចូលនិងចេញពីតំបន់ Gauteng ដែល​ជា​តំបន់​រងគ្រោះខ្លាំងជាងគេ​ នឹងត្រូវហាមឃាត់​ ហើយភោជនីយដ្ឋាន​នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ខ្ជប់​ ​និង​ដឹក​ជញ្ជូន​តែប៉ុ​ណ្ណោះ។ ដោយឡែក សាលារៀនក៏​ត្រូវ​បានបិទផងដែរ។

លោក Ramaphosa បាននិយាយថា៖ «យើងកំពុង​ស្ថិតនៅក្នុង​ស្ថានភាពតឹងតែងខ្លាំង​ ហើយរលក​លើក​នេះ​ហាក់​ដូច​ជាអាក្រក់ជាងរល​កមុនៗ​។ ករណី​ឆ្លង​ខ្លាំង​បំផុត​នៃ​រលក​លើក​នេះ មើល​ទៅខ្ពស់​ជាង​រលក ២ ​មុនទៅទៀត​ ហើយ​​ក៏​អាច​នឹង​មាន​រយៈ​យូរ​ជាងរលកទាំង ២ ដែរ»៕