ថ្ងៃ​ទី​ ៣០ ខែ​ មិថុនា ឆ្នាំ​ ២០២០ ជា​ថ្ងៃ​មួយ​ ដែល​​ទីក្រុង​ប៉េកាំងបាន​​ដាក់​ច្បាប់សន្តិសុខជាតិ (NSL)​ ចូល​ជា​ធរមាន​ដែល​បង្ក​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាងខ្លាំង​លើ​កូន​កោះ​មួយ​នេះ។​ ក្រុមគាំទ្រ​លទ្ធិ​ប្រជា​ធិប​តេយ្យ​ ត្រូវ​បាន​រដ្ឋាភិបាល​ចាប់​ខ្លួន​ ខណៈ​កាសែតគាំទ្រលទ្ធិប្រជាធិបតេយ្យ ត្រូវបានបង្ខំឱ្យបិទ​ទ្វារ​ ឬ ​ត្រូវ​បិទ​សេរីភាព​បញ្ចេញ​មតិ​ ដោយ​​​ខ្លួន​ឯង​ក្រុមនយោបាយ​ និងក្រុមតស៊ូម​តិត្រូវ​បានបែកខ្ញែកគ្នា ហើយ​ប្រជា​ជន​​រា​ប់ពាន់នាក់ បាន​ភៀសខ្លួនទៅបរទេ​ស។

អ្នកស្រី​ Yamini Mishra ​នាយកប្រចាំ​តំបន់​អាស៊ី-​ប៉ាស៊ីហ្វិក​របស់​អង្គការ ​Amnesty ​International​ បាន​ឱ្យ​ដឹងថា​៖ «ក្នុងរយៈពេល១ឆ្នាំច្បាប់សន្តិសុខជាតិ បានដាក់​ទីក្រុងហុងកុង​លើ​វិថីមួយ​ដែលប៉ូលិ​ស​លើ​កោះ​ បង្កើតភាព​ចលាចល​​ផ្នែកសិទ្ធិមនុ​ស្សដល់​ប្រ​ជាជន​ដែលរស់នៅទីនោះ»។

អ្នកស្រីបានបន្ថែមថា៖ «គិតចាប់ពី​នយោបាយ​ រហូត​ដល់វប្បធម៌​ ពី​​វិស័យ​អប់រំ​ដល់ប្រព័ន្ធផ្សព្វផ្សាយ​ ច្បាប់​នេះ​ បាន​ជះឥទ្ធិពលដល់គ្រប់ផ្នែក​នៃសង្គមហុងកុងនិងបង្កើតបរិយាកាសភ័យខ្លាចដែលបង្ខំឱ្យ​ អ្នកស្រុក​ត្រូវប្រុងប្រយ័ត្ន​ និង​មាន​ភាពភ័យខ្លាច​នូវ​រាល់អំពើដែលគេធ្វើ។ បន្ថែមពីនេះ ច្បាប់​នេះ​ បាន​គំរាម​កំហែង​ដល់ទីក្រុ​ង​នឹង​ធ្វើ​ឱ្យ​កោះនេះ ក្លាយ​ជាតំបន់រំលោភសិទ្ធិមនុស្ស​ ស្រដៀង​ទៅ​នឹង​ប្រទេស​ចិន​ដីគោក​»។

អ្នកសម្របសម្រួលកម្មវិធី​ស្តីទី​ លោក​ Chung Chung-fai បានប្រាប់អ្នកយកព័ត៌មានថា ពាក្យ​សុំដើ​រហែ​ក្បួន​ ដោយក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យ ៣ ​ផ្សេងទៀត ត្រូវបានប៉ូលិ​សបដិសេធ​ កាលពីថ្ងៃចន្ទ ដោយ​បាន​លើក​ឡើងពីមូល​ហេតុ​នៃ​​បញ្ហា​ជំងឺ​ការរាតត្បាតជំងឺ​កូវីដ ១៩។​ លោក​បាន​បន្ថែមថា៖ «នៅឆ្នាំនេះ យើង​មិនអាចដាក់ពាក្យសុំណាមួយក្រោមឈ្មោះ​នៃរណសិរ្សបានទេ»។

​ច្បាប់សន្តិសុខជាតិ (NSL)​ បាន​ប្រែ​ក្លាយ​ទីក្រុង​ហុង​កុង​​យ៉ាង​ខ្លាំង​ក្នុងរយៈ​ពេល​ ១​ឆ្នាំ​កន្លងមក​។​ មនុស្ស​​​មួយចំនួនបានធ្វើចំណាកស្រុកមួយ​ ចំណែក​ធំ​ទៀត​ថា ​គ្រោង​នឹង​ធ្វើ​ចំណាក​ស្រុក​ក្នុង​ពេល​ឆាប់​ៗ ហើយ​អ្នកខ្លះទៀត​ថា​ គ្រោង​នឹង​នៅ​លើ​កោះ​នេះដដែល ប៉ុន្តែ​ឈប់​ពាក់​ព័ន្ធ​រឿង​នយោបាយ​ទៀត​។

ការផ្លាស់ប្តូរ​ក្នុងរយៈពេល១ឆ្នាំនេះ មានលក្ខណៈចម្រុះ​ ដោយ​ខ្លះ​បាន​និយាយ​ថា​ កោះ​ដែល​ធ្លាប់​ស្ថិត​នៅ​​ក្រោម​​អាណានិគមអង់គ្លេសបានប្រែទៅជា​ "កោះ​ហុងកុងថ្មី" ឬ ហៅម្យ៉ាងទៀត​ថា "ទី​ក្រុង​ Shenzhenខាងត្បូង" ។

លោក Toru Kurataសាស្ត្រាចារ្យនយោបាយនិងច្បាប់នៃសាកលវិទ្យាល័យ Rikkyoក្នុងទីក្រុងតូក្យូ​ និង​ជា​អ្នកឃ្លាំមើលហុងកុងនិងចិន​យូរមកហើយនោះបានប្រាប់សារព័ត៌មាន Nikkei Asia ថា​ ច្បាប់​សន្តិសុខ​នេះបា​នបង្កើត«ផលប៉ះពាល់គួរឱ្យ​រំជួលចិត្ត ដែល​គ្របដណ្តប់លើសង្គ​មហុងកុងទាំងមូល»។

​អ្នកវិភាគខ្លះ​ទៀត បារ​ម្ភថា​ ផល​ប៉ះពាល់​ ដែល​កើត​ឡើង​កន្លងមក​ អាច​នឹង​ធ្វើ​ឱ្យ​ច្បាប់​នេះ​ឈាន​ទៅរកកំណែទម្រង់​លើក​ទី២ ក្នុង​ឆ្នាំនេះ។ ប្រព័ន្ធផ្សព្វផ្សាយគាំទ្រលទ្ធិប្រជាធិបតេយ្យ​ដ៏ល្បីល្បាញមួយ​ឈ្មោះ​​ Apple Daily បាន​ឱ្យ​ដឹង​កាលពី​សប្ដាហ៍​មុន​ថា ​ស្ថាប័ន​ខ្លួនចាប់ផ្ដើម​មាន​ការព្រួយ​បារម្ភដល់​ស្ថាប័ន​សារព័ត៌មាន​ដទៃទៀតក្នុង​ស្រុក​​ ក្រោយ​​រដ្ឋា​ភិបាល​បាន​​​ចាប់​ខ្លួន​អ្នក​កាសែត និង​បង្ខំ​ឱ្យបិទស្ថាប័ន​ខ្លួន​កាលពីសប្ដាហ៍​មុន។

លោក Kurata បានបន្ថែមថា លោក​មិនបាន​សម្លឹង​​ឃើញថា ​អាជ្ញាធរ​ចាប់ផ្ដើម​បន្ថូរបន្ថយសកម្មភាពខ្លួន​នាពេលឆាប់ៗ​នេះឡើយ។ សូម្បី​តែប្រព័ន្ធតុលាការដែលជា​អ្នក​បង្កើត​រូបមន្ត «ប្រទេស ១ ប្រព័ន្ធ ២»​ ដែល​មាន​សុពលភាព​រហូតដ​ល់ឆ្នាំ ​២០៤៧ ក៏​ត្រូវបានជះឥទ្ធិពលគួរឱ្យកត់សម្គាល់​ ដោយ​កាលៈទេសៈ​នយោបាយ​នៅ​ក្នុង​ស្ថាន​ភាព​ណាមួយ ដែល​ពាក់ព័ន្ធនឹង​វិស័យ​នយោបាយ»។

ទោះ​យ៉ាងណា នៅ​មាន​ក្រុម​អ្នក​គាំទ្រ​ និងសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ​នៅក្នុងទីក្រុង​មួយ​ចំនួន ប៉ុន្តែ​ពួកគេ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្លាំង​។ ក្រុម​រណសិរ្សសិទ្ធិមនុស្សស៊ីវិល (CHRF) ​ត្រូវបាន​​បង្កើត​​ហើយ​ប៉ុន្តែ​ក្រុម​ទាំង​នេះ​ត្រូវ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​។

លោក Figo Chan Ho-wun សកម្មជនរបស់រណសិរ្ស​បច្ចុប្បន្ន​ កាលពីខែ​ឧសភាត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគាររយៈពេល ១៨ ខែ ពី​បទចូលរួមក្នុងសភាដែលគ្មា​នការអនុញ្ញាតនៅឆ្នាំ ២០១៩ នៅពេល​ដែល​គណបក្សកុម្មុយនីស្តចិនបា​នប្រារព្ធខួប ៧០ ឆ្នាំនៃកា​រគ្រប់គ្រង​របស់ខ្លួន។

សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃក្រុម CHRF លោក Richard Tsoi Yiu-cheong បាន​ប្រាប់សារព័ត៌មាន ​Nikkei Asia ថា៖ «យើងមិនដឹងថា​ តើសម្ព័ន្ធហុងកុងនឹងប្រឈមមុខនឹង​ការលំ​បាក​ខ្លាំង​ ឬក៏ត្រូវប្រឈម​នឹង​ការ​ចាប់​ខ្លួន​នៅ​ថ្ងៃមុខ​នោះ​ដែរ ឬ​យ៉ាងណាទេ​ ប៉ុន្តែ​គ្មាន​អ្វី​ ដែល​មិន​អាច​ទៅ​រួច​នោះទេ​»។

ចំណែក​ប្រធាននិងអនុប្រធានសម្ព័ន្ធភាពសកម្មជនសិទ្ធិកម្មករ​ លោក Lee Cheuk-yanកំពុងជាប់ពន្ធនា គាររយៈពេល ២០ ខែ ខណៈ​មេធាវី​សិទ្ធិ​មនុស្ស​ Albert Ho Chun-yan កំពុងជាប់​ពន្ធនាគា​ររយៈ​ពេល ១៨ ខែ​ផងដែរ។ ដោយឡែក ស្ថាបនិក Apple Daily លោក Jimmy Lai Chee-ying ក៏​​កំពុងជាប់ ពន្ធនាគារដូចគ្នា៕