កាលពីថ្ងៃអង្គារ ​ទី ២៩​ មិថុនា ​រដ្ឋមន្រ្តី​សុខាភិបាល​ក្វា​តេម៉ាឡា​ លោក Amelia Flores បាន​និយាយថា ​រដ្ឋាភិបាលខ្លួន​បានស្នើសុំ​ឱ្យ​ប្រទេសរុស្ស៊ី​ សងប្រាក់​ដែលបាន​ចំណាយ​សម្រាប់​ការទិញ​វ៉ាក់សាំង​ Sputnik V ដោយសារ​តែពុំមាន​ការ​ដឹក​ជញ្ជូន​មក។

ប្រធានាធិបតី​ក្វា​តេម៉ាឡា​ លោក Alejandro Giammattei​ បាន​ចំណាយ​ថវិកា​ចំនួន​ ៨០ លានដុល្លារ ​កាលពី​ដើម​ខែមេសា​សម្រាប់​ការទិញវ៉ាក់​សាំងចំនួន​ ៨​ លាន​ដូស។ រដ្ឋាភិបាល​បាននិយាយ​ថា​រហូតមក​ដល់ពេលនេះ​ រដ្ឋាភិបាល​បាន​ទទួលវ៉ាក់សាំងតែ ​១៥០ ​០០០ ​ដូស​ប៉ុណ្ណោះ ​ខណៈដែល​ការ​ឆ្លងកូវីដ ១៩ ​បានកើន​ឡើងដល់​កម្រិត​កំពូល​។

លោករដ្ឋមន្រ្តី​បាន​និយាយថា​ ក្វា​តេម៉ាឡា​បាន​ផ្តល់រយៈពេល ​២០ ថ្ងៃ ដល់​​មូលនិធិវិនិយោគ​ផ្ទាល់​របស់​រុស្ស៊ី (RDIF) ដែល​ទទួលខុស​ត្រូវក្នុង​ការល​ក់វ៉ាក់សាំង​នៅ​បរទេស ​ដើម្បីផ្តល់​នូវវ៉ាក់សាំង​ដែល​បាន​សន្យា៕