កាលពីថ្ងៃពុធ ​ទី ៣០ ​មិថុនា​ មេដឹកនាំ​កំពូល​កូរ៉េខាងជើង​បាន​បណ្តេញ​មន្ត្រីជាន់ខ្ពស់​ជាច្រើន​នាក់​ដែលមិន​បាន​អនុវត្តការ​ការពារ​ការ​រីករាលដាល​កូវីដ ១៩ យ៉ាងតឹងរឹង​របស់​កូរ៉េខាង​ជើង​ដែលជា​ការ​មិន​គោរពតាម​កាតព្វកិច្ច។ ​នេះបើយោង​តាម​ការរាយការណ៍​របស់​សារព័ត៌មាន​ CNN។

យោងតាម​ភ្នាក់ងារ​ព័ត៌មាន​មជ្ឈិមកូរ៉េ​ (Korean Central News Agency) ដែលគ្រប់​គ្រងដោយ​រដ្ឋាភិបាល​បាន​និយាយថា ​រឿងនេះ​ហាក់ដូចជា​សមាជិកខ្លះ​នៃថ្នាក់លើ​នៃ​គណបក្ស​កំពុងកាន់​អំណាច​របស់​ប្រទេស​កូរ៉េខាង​ជើង​ត្រូវបាន​ជំនួសតំណែង​ដោយ​អ្នកផ្សេង​។

រហូតមក​ដល់​បច្ចុប្បន្ននេះ​ប្រទេស​កូរ៉េខាង​ជើងអាចការពារការ​ផ្ទុះឡើង​នៃករណី​កូវីដ ១៩ ដោយសារ​មានវិធាន​ការ​តឹងរ៊ឹង។ មេដឹកនាំ​កំពូល​កូរ៉េខាង​ជើង ​លោក Kim Jong Un ត្រូវបាន​គេ​រាយការណ៍​ថា​បាន​សម្លាប់​មនុស្ស ២ ​នាក់​ កាលពី​ឆ្នាំមុន​ចំពោះ​បទល្មើស​ដែលទាក់ទង​នឹង​ករណី​កូវីដ ១៩ រួមទាំង​មន្រ្តីគយ​ដែលមិន​គោរព​ច្បាប់នៅ​ពេលនាំ​ចូលទំនិញ​ពី​ប្រទេស​ចិន​។

ចាប់តាំងពី​ខែ​មករា​ ឆ្នាំ ២០២០ ព្រំដែន​ប្រទេស​កូរ៉េខាង​ជើង​ត្រូវបាន​បិទ​ ដើម្បី​ការពារ​ការរី​ករាលដាល​នៃវីរុស​នេះ ទោះ​បីជាវា​ផ្តល់​ផលប៉ះពាល់​ដល់ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយទី​ក្រុងប៉េកាំង​ក៏​ដោយ​៕