ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅអង្គការសហប្រជាជាតិ (UN) លោក Majid Takht-Ravanchi បានថ្លែងថា​ ការដែល​សហរដ្ឋអាមេរិក​ធានា​ខ្លួន​ឯង​​ថា​ ខ្លួននឹងមិនចាកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់​ជា​ឯកតោ​ភាគី​នោះ​ គឺមានសារៈសំខាន់ណាស់ចំពោះការបញ្ចប់ការពិភាក្សា​ស្តី​ពីលក្ខខណ្ឌនៃការវិលត្រឡប់របស់កិ​ច្ច ព្រមព្រៀងរបស់សហរដ្ឋ​​អាមេរិក​ ប្រកប​ដោយជោគជ័យ​នៅទី​ក្រុង​វីយែន (Vienna)​ប្រទេស​អូទ្រីស​។

ការអត្ថាធិប្បាយរបស់លោក គឺជាសញ្ញាផ្លូវការច្បាស់ជាងគេបំផុតដែលថា ការខ្វែងគំនិតគ្នារវាង​សហរដ្ឋ​អាមេរិ​ក​ និ​ងអ៊ីរ៉ង់ ស្ដីអំពី​ការ​​​ធានា​ឱ្យបាន​នូវ​ភាព​ជឿទុក​ចិត្ត​គ្នា​នៅតែជាឧបសគ្គដ៏ធ្ងន់ធ្ងរសម្រាប់​កិច្ច​ព្រម​ព្រៀង​​មួយ​នេះ​។ លោក Donald Trump អតីតប្រធានាធិបតី​អាមេរិក​ បាន​ដក​ខ្លួន​ចេញពី កិច្ចព្រ​​ម​ព្រៀង​នុយ​ក្លេអ៊ែរក្នុងឆ្នាំ ២​០១៨ ពោល​គឺ ៣ ឆ្នាំ​ ក្រោយ​លោក​ Barack Obama ចុះហត្ថលេខាហើយ​។

លោក Takht-Ravanchi បាននិយាយថា លុះត្រាតែ​​សហរដ្ឋ​អាមេរិកធានាលើ​ស្ថិរភាព​នៅ​ក្នុង​ប្រទេស​នេះ ទើប​​ អ្នកវិនិយោគអឺរ៉ុបនិងវិនិយោគិនដទៃទៀត មាន​ទំនុកចិត្ត​ក្នុង​ការវិនិយោគ​នៅ​ក្នុង​សេដ្ឋកិច្ច​អ៊ីរ៉ង់​បាន។​

អ្នកការទូតអាមេរិក បាននិយាយថា ការធានាដែលអាចអនុវត្តបានតាមច្បាប់​ មិនអាច​ត្រូវ​បាន​ចរចាបា​ន ទេ​ ប្រសិនបើមាន​តែរដ្ឋបាលអាមេរិកមួយ​ ដែល​មិនមាន​បាន​ចូ​លរួម​ ដោយ​សភាដទៃទៀត ហើយ​ទីក្រុង​វ៉ាស៊ីនតោ​ន ក៏​មិនអាចពឹងផ្អែកលើការយល់ព្រមរបស់អង្គការសហប្រជាជាតិ​ ដើម្បី​ចាកចេញ​ពី​កិច្ច​ព្រម​ព្រៀង​នេះដែរពីព្រោះការធ្វើដូចនេះ ​នឹងធ្វើឱ្យគោលនយោបាយអាមេរិក​ត្រូវ​ងា​ក​មក​គោរព​តាម​សិទ្ធិ​វេតូ​របស់​រុស្ស៊ី​នៅឯក្រុមប្រឹក្សាសន្តិសុខអង្គការស​ហប្រជាជាតិវិញ​ឯណេះ​។

កិច្ចពិភាក្សាទីក្រុង Vienna មានរយៈពេល ៣ ខែ ៦ ជុំ ៣ ហើយ​។ លក្ខខណ្ឌ​លម្អិត​ភាគ​ច្រើន​ ក៏​ត្រូវ​បាន​ព្រមព្រៀងគ្នាហើយដែរ ប៉ុន្តែ​មិនទាន់មានកាលបរិច្ឆេទណាមួយ ត្រូវបានកំណត់សម្រាប់ជុំទី៧ទេ​ ដោយសារ​អ៊ីរ៉ង់​កំពុង​ត្រៀម​ខ្លួន​ទទួល​​ប្រធានាធិបតីថ្មីរបស់ខ្លួន គឺលោក Ebrahim Raisi ដើម្បី​ចូលកាន់​តំណែង​ និ​ងអាចតែងតាំងរដ្ឋមន្រ្តីការបរទេសថ្មីដែលមានអរិភាពនឹងអាមេរិកជាងប្រធានាធិបតីចាស់​ គឺ​លោក ​Mohammad Javad Zarif៕