ក្រសួងសុខាភិបាលស្លូវ៉ាគី បានឱ្យដឹង​កាល​ពីថ្ងៃសុក្រថា ប្រទេស​ស្លូវ៉ាគី​ បានលក់វ៉ាក់សាំង Sputnik V របស់រុស្ស៊ី​ឱ្យ​ប្រទេស​ម្ចាស់​ដើម​វិញ​ ដោយសារ​ការភ័យ​ខ្លាច​របស់​សាធារណៈ​ និង​ការ​រស្ទាក់ស្ទើររបស់​រដ្ឋា​ភិបាល​អស់រយៈពេលជាច្រើនខែ​លើការប្រើប្រាស់ផលិតផ​ល ដែ​លខ្វះការអ​នុម័តប​ទប្បញ្ញត្តិពីអឺរ៉ុប។

អ្នកនាំពាក្យក្រសួងបាននិយាយថា ប្រទេសស្លូវ៉ាគី បានបញ្ជូនវ៉ាក់​សាំង​ប្រមាណ​ ១៦០ ០០០​ ដូស ក្នុង​ចំណោម​វ៉ាក់​សាំង​ប្រមាណ​ ២០០ ០០០ ដូស​ ដែល​បាននាំចូលក្នុងខែមីនាក្នុងត​ម្លៃ ៩,៩៥ ដុល្លារ​ ក្នុង ​១ ដូស​ ដែលជាតម្លៃដូចគ្នានឹងការទិញតម្លៃ​ដើម។

រឿង​រ៉ាវ​រវាង​ប្រទេស​ស្លូវ៉ាគីជាមួយវ៉ាក់សាំង​ Sputnik គឺជា​ការក្លែងបន្លំខាង​នយោបាយ​សម្រាប់​នាយក​រដ្ឋ​មន្រ្តី​ប្រទេស​​ស្លូវ៉ាគីលោក​​ Igor Matovic ដែលបានទិញ​វ៉ាក់សាំងដៃ​គូ​ប្រឆាំង​​របស់​​​ដៃ​គូសម្ព័ន្ធភាព​របស់​ខ្លួន ដោ​យ​មិន​បាន​ប្រាប់​ឱ្យ​ដឹង​ជាមុន។ លោក​ត្រូវបានគេបង្ខំឱ្យលាលែងពីតំណែង​ទាក់ទិននឹង​វិបត្តិ​នយោបាយ​នេះ ទោះ​បីជាគាត់បាន​ចុះ​ពី​​​តំណែង​ជា ​គណៈរដ្ឋមន្រ្តី​ ទៅ​ជារដ្ឋមន្រ្តីហិរញ្ញវត្ថុវិញ​ក៏ដោយ។​

ទីភ្នាក់ងារឱសថ​របស់ប្រទេស​ស្លូវ៉ាគី SUKL បានបដិសេធ​ មិន​ឱ្យ​ប្រើប្រាស់វ៉ាក់សាំង​ Sputnik V ដោយ​លើក​ឡើ​ង​ថា ដោយ​សារ​​​ទិន្នន័យពី​អ្នក​ផលិតនៅមិន​គ្រប់​គ្រាន់​នៅឡើយ​។ ទោះជាយ៉ាងណា រដ្ឋាភិបាល​ បាន​អនុញ្ញាត​ឱ្យប្រើប្រាស់ថ្នាំ Sputnik V កាលពីខែមុនសម្រាប់អ្នកដែលចង់​ប្រើ​ប្រាស់​វ៉ាក់សាំងណា​ផ្សេង​ ក្រៅពី​វ៉ាក់សាំង​ ដែល​បានចុះបញ្ជី​ ដោយសហភាពអឺរ៉ុប ប៉ុន្តែ​សាធារណជនហាក់​មិន​មាន​ចំណាប់​អារម្មណ៍​ ដោយ​សារ​នៅ​មិន​ទាន់​មាន​ទំនុក​ចិត្ត​លើ​វ៉ាក់សាំង​នៅឡើយ​។

ក្រសួងសុខាភិបាលបានឱ្យ​ដឹង​នៅថ្ងៃ​ដដែល​ថា ប្រជាជន​ប្រមាណ​ ១ ម៉ឺន​នាក់​ ជាង​បានទទួលវ៉ាក់សាំង​ដូស​​ទី​១ ​ហើយ​ ខណៈ​ប្រជាជន​ជាង​ ៨ ពាន់​នាក់ទៀត​ កំពុងស្ថិតនៅក្នុងបញ្ជី​រង់​ចាំ​សម្រាប់​ដូសទី២។ រដ្ឋាភិបាលបាន​បិទការចុះឈ្មោះនៅថ្ងៃទី ៣០ ខែមិថុនាហើយបាននិយាយកាលពីសប្តាហ៍មុនថា ខ្លួន​គ្រោង​នឹង​លក់ ឬបរិច្ចាគវ៉ាក់សាំងដែល​ជិតដល់កាលបរិច្ឆេទផុតកំណត់។

ដំបូងឡើយ លោក ​Matovic គ្រោងនឹងទិញវ៉ាក់សាំងចំនួន ២ លានដូស​ ប៉ុន្តែដោយសារ​វ៉ាក់សាំង​ ដែលផលិ​តនៅ​ប្រទេសលោកខាងលិច​មានភាព​យឺតយ៉ាវ​ក្នុង​ការ​ដឹក​ជញ្ជូន​មក​ប្រទេស​នេះ​កាលពី​រដូវ​រងា​។ គួរ​បញ្ជាក់​ផងដែរថា ប្រទេស​ស្លូវ៉ាគី គឺ​ជាប្រទេសទី២ (បន្ទាប់ពីហុងគ្រី)​ នៅ​ក្នុង​សហភាពអ៊ឺរ៉ុប ដែល​ប្រើ​ប្រាស់​វ៉ាក់​សាំង​ផលិត​ដោយ​រុស្ស៊ី៕