ប្រទេសថៃ គ្រោង​នឹង​អនុញ្ញាតឱ្យ​បន្ត​មាន​គម្រោង​សាងសង់​មួយចំនួន​នៅក្នុងទីក្រុង​ និង​ខេត្តមួយ​ចំនួន ទោះបីជាទីតាំង​និង​កន្លែងស្នាក់​នៅ​កម្មករភាគ​ច្រើននឹង​នៅតែ​បិទ។

រដ្ឋាភិបាល​បាន​និយាយនៅលើ​ទំព័រហ្វេស​ប៊ុក​របស់ខ្លួន​កាលពីថ្ងៃទី ​៤ ​កក្កដា​ថា ​ក្រុម​ការងារ​ជាតិ​ទទួលបន្ទុក​ផ្នែក​ជំងឺកូវីដ​ ១៩ ​បានយល់​ព្រមបន្ធូរបន្ថយ​ការរឹតត្បិត​លើ ​គម្រោងសាងសង់​នានា​ដែល​ពួក គេអាច​បង្កការ​ខូចខាត​ឬ​គ្រោះថ្នាក់។​ រដ្ឋាភិបាល​បានលើក​ឡើងពី​គម្រោងនៅ​ក្រោមដី​និង​ការដ្ឋាន​ទាក់ ទងនឹង​សុវត្ថិភាព​ចរាចរណ៍។​

បន្ថែមពីនោះ ​គម្រោង​សាងសង់​ទាក់ទង​នឹងការ​គ្រប់គ្រង​ស្ថានការណ៍​កូវីដ ១៩ ​ដូចជា​មន្ទីរពេទ្យ ​ក៏​នឹង​ត្រូវ អនុញ្ញាតឱ្យ​បន្តការ​សាងសង់​ទៀតដែរ​។

រដ្ឋាភិបាល​បាន​និយាយថា​ អំឡុង​ពេល​ដំណើរការ​ការ​ដ្ឋាននេះ ​កម្មករ​សំណង់​នឹងត្រួត​ពិនិត្យ​សុខភាព និង​ទទួលការ​ចាក់វ៉ាក់​សាំង​ជាដើម​៕